\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធជន​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​ទីក្រុង​ថ្មី​ដែល​កាន់​កាប់​ដោយ​ពួក​រដ្ឋឥស្លាម


រូបឯកសារៈ ផែនទីបង្ហាញពីទីក្រុងធំៗនានា​នៅប្រទេស​ស៊ីរី។ យុទ្ធជន​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​ទីក្រុង​ថ្មី​ដែល​កាន់​កាប់​ដោយ​ពួក​រដ្ឋឥស្លាម។

រូបឯកសារៈ ផែនទីបង្ហាញពីទីក្រុងធំៗនានា​នៅប្រទេស​ស៊ីរី។ យុទ្ធជន​ស៊ីរី​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​ទីក្រុង​ថ្មី​ដែល​កាន់​កាប់​ដោយ​ពួក​រដ្ឋឥស្លាម។

យុទ្ធជន​ក្រុម​ចម្រុះ​ស៊ីរី​ ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​ដែល​ទើ​ប​តែ​បណ្តេញ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ចេញពី​ទីក្រុង​សំខាន់​ភាគ​ខាង​ជើងថ្មី​ៗ​នេះ​ ​និយាយ​ថា ​ឥឡូវ​នេះ​ខ្លួន ​នឹង​វាយ​ប្រហារ​ទី​ក្រុង​មួយ​ទៀត ​ដែលកាន់​កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​តួកគី។

កងកម្លាំង​ប្រ​ជាធិបតេយ្យ​ស៊ីរី យុទ្ធជន​សម្ព័ន្ធមិត្ត​អារ៉ាប់​ និង​ជន​ជាតិ​ភាគ​តិច Kurd ​ដែល​មាន​ការ​គាំទ្រ​ពី​ការវាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​បង្កើត​ក្រុម​ប្រឹក្សាយោ​ធា Al-Bab ​មាន​គោល​បំណង​រំដោះ​ទី​ក្រុង​នោះ​ក៏ដូចជាតំបន់​ជុំ​វិញ។

តំបន់ Al-Bab លាត​សន្ធឹង​នៅ​លើ​ផ្លូវ Highway ដ៏​សំខាន់​មួយ ​ចន្លោះ​ទី​ក្រុង Aleppo ​ដែល​មាន​ការ​ចម្បាំង​នៅភាគ​ខាង​ជើង​ និងទី​ក្រុង Manbijដែល​កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ឬ SDF បាន​រំដោះ​ពី​កងកម្លាំង​ជ្រុល​និយម​កាល​ពី​សប្តាហ៍​មុន។​ តាមរយៈការ​ដណ្តើម​បាន​តំបន់ Al-Bab​ នេះ ​ពួក​ឧទ្ទាម​នឹង​រឹត​បន្តឹង​តំបន់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​តួកគី ​ដែល​ធ្វើ​ឲ្យ​មានការលំបាក​ដល់​ក្រុម​រដ្ឋ​ឥស្លាម​ជ្រាប​ចូល​ក្នុង​កងកម្លាំង និងផ្តល់​គ្រឿង​ផ្គត់ផ្គង់។

ការ​កាន់​កាប់​ទីក្រុង Manbij ដែល​ជាប៉ុស្តិ៍​ជួរ​មុខ​សំខាន់មួយ​នៅ​លើ​ផ្លូវ​ផ្គត់ផ្គង់​ឆ្ពោះ​ទៅ​កាន់​តំបន់ Raqqa ដែល​ពួក​ជីហាដ​បានប្រកាស​ជា​រដ្ឋ​ធានី​របស់​ក្រុមរដ្ឋ​ឥស្លាម​ ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​នៅពេល​ដែល​កងកម្លាំង​ក្រុម​រដ្ឋ​ឥស្លាម​បាន​បោះ​បង់​ទីក្រុង​នោះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​អស់​រយៈ​ពេល​២​ខែ​មក។

​កាល​ពី​ថ្ងៃ​សៅរ៍ ​គេឃើញ​មាន​ការ​ធ្វើ​ពិធី​អបអរ​ដំណាល​គ្នា​ពី​ជន​ស៊ី​វិល​ដែល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ដែល​រង​ការ​ខូចខាត​នោះ។

ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធជាមួយ​អង្គការសិទ្ធិ​មនុស្សSyrian Observatorដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស ​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​យន្តហោះ​ចម្បាំងស៊ីរី​ និង​រុស្ស៊ី​បាន​ចាប់ផ្តើមធ្វើ​ការ​វាយ​ប្រហារ​ថ្មី​នៅជិត​ទីក្រុង Aleppo។ ក្នុង​សេចក្តី​ថ្លែងការណ៍ ​អង្គការ​សិទ្ធិ​មនុស្ស​នោះ និយាយ​ថា ​ការវាយ​ប្រហារ​មួយ​យប់ ​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ ​៤៥​នាក់​នៅ​ខាង​ក្នុង​និង​ជិត​ទីក្រុង​នោះ ​ហើយ​យ៉ាងហោច​ណាស់២២​នាក់​បាន​ស្លាប់នៅ​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ខេត្ត Idlib៕

XS
SM
MD
LG