\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការប្រែប្រួល​នៅ​អាហ្រ្វិក​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ


ប្រាំមួយ​ខែ​បន្ទាប់​ពី​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ចូល​កាន់​តំណែង​លើក​ទី​១ លោក បាន​ប្រាប់​ប្រជា​ពលរដ្ឋ​អាហ្វ្រិក​ថា ទ្វីប​របស់​ពួកគេ​មិន​ត្រូវ​ការមេដឹកនាំ​ផ្តាច់ការ​ទេ ក៏ប៉ុន្តែ គេ​ត្រូវការ​ស្ថាប័ន​រឹងមាំ។ សព្វថ្ងៃ​នេះ ប្រជា​ពលរដ្ឋ​អាហ្វ្រិក​ជា​ច្រើន ឆ្ងល់​ថា តើ​ពាក្យ​សម្តី​របស់​លោក​អូបាម៉ា​កាល​ពី​៥​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​មាន​ភាពប្រែប្រួល​ក្នុង​ទ្វីប​អាហ្វ្រិក​ឬ​ទេ ដែល​នៅ​ទី​នោះ មេដឹកនាំ​ខ្លះបាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ហើយ ដោយ​បន្ត​មាន​និទណ្ឌភាព​និង​ភាព​គ្មាន​ច្បាប់​ទម្លាប់​ក្នុង​ប្រទេស​ជា​ច្រើន។ លោក ​ជឹង ​ប៉ូជីន ជូន​សេចក្តី​រាយការណ៍​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ ម៉ារីយ៉ាម៉ា ឌីយ៉ាឡូ (Mariama Diallo)។

XS
SM
MD
LG