ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​នឹង​ធ្វើ​ការ​សម្រេច​លើ​គោលនយោបាយ​អាមេរិក​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន


លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis និង​លោក​ឧត្តមសេនីយ៍ Joseph Dunford ពិភាក្សា​គ្នា​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ការ​សង្ខេប​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ទាក់ទង​នឹង​ស្ថានភាព​ក្នុង​ប្រទេស​កូរ៉េ កាលពី​ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis និង​លោក​ឧត្តមសេនីយ៍ Joseph Dunford ពិភាក្សា​គ្នា​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ការ​សង្ខេប​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ទាក់ទង​នឹង​ស្ថានភាព​ក្នុង​ប្រទេស​កូរ៉េ កាលពី​ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០១៧។

មាន​រយៈពេល​បី​ខែ​មក​ហើយ​ចាប់តាំង​ពី​មេបញ្ជាការ​កំពូល​នៃ​កង​កម្លាំង​ស.រ.អា. និង​កងកម្លាំង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​លោក​ត្រូវ​ការ​ទាហាន​ពីរបី​ពាន់​នាក់ថែម​ទៀត​ដម្បី​បំបែក​ «ភាព​ទាល់​ច្រក» នៅ​ក្នុង​ប្រទេស​នេះ​ដែល​បែកបាក់​ដោយសារ​សង្គ្រាម ហើយ​រដ្ឋបាល​ Trump មិន​ទាន់​បាន​ប្រកាសអំពី​ផែន​ការ​គោលនយោបាយ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

លោក Sean Spicer អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​មិន​ទាន់​មាន​សេចក្តី​សម្រេច​នៅ​ឡើយ​ទេ ហើយ​លោក​បាន​សុំ​អ្នក​កាសែត​កុំ​ឱ្យ «ធ្វើ​អ្វី​លឿន​ជាង» ដំណើរ​ការ​នៃ​ការ​រៀបចំ​គោលនយោបាយ។​

មន្ត្រី​យោធា​បាន​និយាយ​ប្រាប់​ VOA ថា​ផែន​ការ​គោលនយោបាយ​អាច​មាន​រួម បញ្ចូល​ការ​បញ្ជូន​ទាហាន​អន្តរជាតិ​ពីរបី​ពាន់​នាក់​ថែម​ទៀត​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោក​ឧត្តមសេនីយ៍​នៃ​ក្រុម​ទាហាន​ជើង​ទឹក​ស.រ.អា. Joseph Dunford ប្រធាន​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អង្គារ​ថា ចំនួន​ទាហាន​ដែល​ស.រ.អា.​នឹង​បន្ថែម​ទៅ​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​អាស្រ័យ​ទៅ​លើ​ថា​តើ​អង្គការ​អូតង់​នឹង​បន្ថែម​កង​កម្លាំង​ប៉ុន្មាន​នាក់​សម្រាប់​ពង្រីក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​នៅ​ទី​នោះ។

ពួក​មន្ត្រី​បាន​និយាយ​ប្រាប់​ VOA ​ថា​ប្រធានាធិបតី​ Donald Trump មិន​ទាន់​បាន​និយាយ​ប្រាប់​ត្រួសៗ​អំពី​ផែនការ​ខាង​ការពារ​ប្រទេស​នៅ​ក្នុង​ប្រទេស អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ពួក​អ្នក​ជំនាញ​បាន​ថ្លែង​ថា​ពួក​គេ​រំពឹង​ថា​ផែនការ​ទាំង​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​នៅ​ខែ​នេះ៕

XS
SM
MD
LG