\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តមនាវី​ឯកសហរដ្ឋ​អាមេរិក​ព្យាយាម​បញ្ជាក់​ប្រាប់​សម្ព័ន្ធ​មិត្ត​នៅ​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឡើង​វិញ


ឧត្តមនាវីឯក Harry Harris មេបញ្ជាការ​ទី​បញ្ជា​តំ​បន់​អាស៊ី ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ការពារ​ប្រទេស​មួយ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឧត្តមនាវីឯក Harry Harris មេបញ្ជាការ​ទី​បញ្ជា​តំ​បន់​អាស៊ី ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ការពារ​ប្រទេស​មួយ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្រ្តី​យោធា​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក និយាយ​ថា ការ​តាំង​ចិត្ត​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្រោម​រដ្ឋ​បាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទេ។

ឧត្តមនាវីឯក Harry Harris មេបញ្ជាការ​ទី​បញ្ជា​តំ​បន់​អាស៊ី ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ព្យាយាម​បញ្ជាក់​ឡើង​វិញ​ប្រាប់​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ថា ​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិកមាន​សារៈ​សំខាន់​សម្រាប់​ភាព​រុងរឿង ​និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក។ លោក Harrisបាន​មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​មិន​ដែល​មាន​អគ្គមេបញ្ជាការ​ណា​ដែល​អង្គុយ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​នោះ​ទេ‍»។ លោក Harrisចង្អុល​បង្ហាញ​ថា ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​នៅ​ធ្វើ​ការ​ទាក់​ទិន​នៅ​ក្នុង​តំបន់​នោះ​រហូត​ទាល់​តែ​អាណត្តិ​របស់​លោកចប់​នៅពាក់​កណ្តាល​ខែ​មករា។

ថ្លែង​ក្នុងអំឡុង​ពេល​នៃ​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​ការពារ​ប្រទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារ ​លោក Harris ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​ខណៈ​ដែល​លោក​មិន​អាច​ទស្សន៍ទាយ​ពី​កិច្ច​ផ្តួច​ផ្តើម​គោលនយោបាយ​របស់​រដ្ឋបាល​ដូណាល់​ ត្រាំ​នៅ​ពេល​ខាង​មុខ​ក៏​ដោយ ​លោក​គ្មាន​ការ​មន្ទិល​សង្ស័យ​ឡើយ​ថា ​យើង​នឹង​បន្ត​ការ​តាំង​ចិត្តចំពោះ​សម្ព័ន្ធ​មិត្ត​និង​ដៃ​គូ​របស់​យើង​នៅ​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

​លោក Harris ​បាន​និយាយ​ថា ​លោក​នឹង​បន្ត​បម្រើ​ការងារ​ជូន​ប្រធានាធិបតី​អូបាម៉ា​រហូត​ដល់​ថ្ងៃ​ទី​២០ ​ខែ​មករា ហើយ​បន្ទាប់​មក​នឹង​ធ្វើ​ការ​ជូន​ប្រធានាធិបតី​ត្រាំ។ លោក Harrisនិយាយ​បន្ថែម​ទៀត​ថា ​លោកព្រួយ​កង្វល់​អំពី​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ពី​ប្រទេស​កូរ៉េខាង​ជើង​និង​ចិន ​ក៏ប៉ុន្តែ ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សម្ព័ន្ធ​ភាព​ដ៏​រឹងមាំ​ជាមួយ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ​អូស្រ្តាលី​និង​ប្រទេស​ហ្វីលីពីន។

លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា ​ទោះបី​មាន​កំណត់​សម្គាល់​ខ្លះ​របស់​មេដឹកនាំ​នៃ​ប្រទេស​ហ្វីលីពីន ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​មិន​សប្បាយ​ចិត្ត​ក៏​ដោយ ​សម្ព័ន្ធភាព​ខាង​យោធា​រវាង​សហរដ្ឋ​អាមេរិក​ និង​ហ្វីលីពីន​នៅ​តែ​ខ្លាំង ​ហើយទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​លោក​ជាមួយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​មាន​ភាព​ជិត​ស្និទ្ធ​បំផុត៕

XS
SM
MD
LG