ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រើប្រាស់​ខ្សែ​ទំនាក់ទំនង​បន្ទាន់​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី លើដែន​អាកាស​ស៊ីរី នៅ​មាន​ភាព​ស្រពិចស្រពិល


នេះជារូបភាព​ផ្តល់​ដោយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បង្ហាញ​ពី​យន្តហោះ​ទម្លាក់គ្រាប់ ​Tu-22M3 កំពុង​ហោះ​ក្នុង​ការ​វាយ​ប្រហារ​តាមអាកាស​លើ​ទីក្រុង​ Aleppo​ ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​១៦​ សីហា ២០១៧។

យោធា​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​មាន​លទ្ធភាព​អាច​ជៀសវាង​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​បញ្ហា​ស៊ីរី។ ប៉ុន្តែ ខ្លួន​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​យោធា​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្រើប្រាស់​ខ្សែ​ទំនាក់ទំនង​ពេល​គ្រា​អាសន្ន​ដែល​បាន​បង្កើត​ឡើង​រួច​មក​ហើយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​គោល​បំណង​ដើម្បី​រារាំង​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់​យន្តហោះ​ចម្បាំង​ប៉ះ​គ្នា​កើត​ឡើង​នៅ​លើ​ដែន​អាកាស​របស់​ប្រទេស​ស៊ីរី ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​របស់​ទីបញ្ជាការ​កណ្ដាល​សហរដ្ឋ​អាមេរិក​លោក​វរសេនីយ៍ឯក John Thomas ដែល​ជា​អ្នក​ទទួល​បន្ទុក​ខាង​កង​កម្លាំង​អាកាស បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ប្រាស់​ខ្សែ​ទំនាក់ទំនង​នេះ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ផ្ដល់​ដំណឹង​ដល់​ជនជាតិ​រុស្ស៊ី​អំពី​ការ​វាយ​ប្រហារ​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​លើ​ផ្លូវ​រត់​យន្តហោះ​មួយ​កន្លែង​របស់​ប្រទេស​ស៊ីរី ក្នុង​គោល​បំណង​ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី ដែល​បាន​សម្លាប់​ជន​ស៊ីវិល​ស៊ីរី​ច្រើន​ជាង ៨០ នាក់

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​បាន​ផ្អាក​ខ្សែ​ទំនាក់ទំនង​ទាំង​នោះ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល Tomahawk នៅ​លើ​ផ្លូវ​រត់​យន្តហោះ al-Shayrat។

ខ្សែ​ទំនាក់ទំនង​នេះ ត្រូវ​បាន​ប្រើ​ជា​ចម្បង​ដើម្បី​ធានា​ថា យន្តហោះ​រុស្ស៊ី និង​យន្តហោះ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​បេសកកម្ម​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី មិន​ជួប​គ្រោះថ្នាក់​ប៉ះ​ទង្គិច​គ្នា​ដោយ​អចេតនា​នោះ​ទេ។ សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ដែន​អាកាស​នោះ ដើម្បី​វាយ​ប្រហារ​ពួក​ភេរវករ​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG