\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តីថ្លែងការណ៍​ពី​អ្នកនាំពាក្យ​អគ្គលេខាធិការ​អ.ស.ប​ទៅ​លើ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កាត់​ទោស​ខ្មែរក្រហម


អគ្គលេខាធិការអ.ស.បលោកបាន គីមូន។

អគ្គលេខាធិការអ.ស.បលោកបាន គីមូន។

លោក​អគ្គលេខាធិការ​បាន​ទទួល​ដឹង​ពី​សេច​ក្តីសម្រេច​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (ECCC) ទៅ​លើ​បណ្តឹង​សាទុក្ខ​នៃ​សំណុំ​រឿង ០០២ វគ្គ ០១ ប្រឆាំង​នឹង​លោក នួន ជា អតីត​អនុលេខាបក្ស​កុម្មុយនីស្ត​កម្ពុជា និង​លោក​ ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ។

គំនិត​និង​អារម្មណ៍​ផ្ទាល់​របស់​លោក​អគ្គលេខាធិការ​គឺ​មាន​ស្រប​ជាមួយ​នឹង​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ ការ​កាប់​សម្លាប់ ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយផ្អែក​លើ​ហេតុផល​នយោបាយ និង​អំពើ​អមនុស្សជាតិ​ដទៃ​ទៀត ដែល​ជនជាប់​ចោទ​ទាំងពីរ​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស។

​លោក​អគ្គលេខាធិការ​សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ប្តេជ្ញា និង​កិច្ចខិតខំ​ប្រឹងប្រែងនៃរាល់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ដ៏​សំខាន់​មួយ​នេះរបស់​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ការ​ទទួលខុសត្រូវ​ពិតប្រាកដ​នៅ​កម្ពុជា។ លោក​អគ្គលេខាធិការ​ក៏​បាន​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជាសមាជិកទាំងអស់​ឲ្យ​បន្ត​ផ្តល់​ជំនួយ​ផ្នែក​ថវិកា និង​ជំនួយ​ដទៃ​ទៀត​ទៅ​ដល់​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា៕



XS
SM
MD
LG