ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប.៖ ​អាជ្ញាធរ​ប៊ូរុនឌី​បិទ​អន្តរាគមន៍​វិបត្តិ​នៅ​ប្រទេស​នេះ


លោកJamal Benomar ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន AP នៅ​ក្នុង​ក្រុង​សាណា (Sanaa) កាលពី​ថ្ងៃទី២៨ ខែកញ្ញា​ឆ្នាំ២០១៤។

អ.ស.ប.​និយាយ​ថា​ ជិត​ពីរ​ឆ្នាំ​ក្រោយ​ពី​វិបត្តិ​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​ប៊ូរុនឌី ប្រទេស​នេះ​នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​វិបត្តិ​ដែល​កាន់​តែ​តានតឹង​ឡើង។​ ពេល​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ​លោក Jamal Benomar​ ទីប្រឹក្សា​ពិសេស​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. ​បាន​រាយ​ការណ៍​អំពី​បរិយាកាស​អសន្តិសុខ​ដ៏​គ្រោះថ្នាក់​ កំណើន​អត្រា​អត់​ការ​ធ្វើ ជាពិសេស​ចំណោម​យុវជន​ និង​ស្ថានភាព​មនុស្សធម៌​ដែល​កាន់​តែ​ដុនដាប​នៅ​ប្រទេស​ប៊ូរុនឌី។

​លោកក៏​បាន​គូស​បញ្ជាក់​ថា ​ភាព​ទ័លច្រក​ខាង​នយោបាយ​គឺ​កាន់​តែ​ជ្រៅ​ទៅៗ​ក្នុង​ពេល​២ឆ្នាំ​មក​នេះ​ តាំងពី​លោក​ប្រធានាធិបតី​ Pierre Nkurunziza ​បាន​ព្យាយាម​កាន់​អំណាច​អាណត្តិ​ទី៣ ​ដែល​មតិ​ជាច្រើន​មើល​ឃើញ​ថា ​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ។ បញ្ហា​ដែល​អាក្រក់​បំផុត​នោះ​គឺ​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់​តែ​ដុនដាប៕

XS
SM
MD
LG