ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សិល្បករ​ពីរ​រូប​បង្ហាញ​ស្នាដៃ​សិល្បៈ​អំពី​អតីត​​កីឡាករ​ប្រដាល់​ Muhammad Ali


លោក Muhammad Ali កំពុង​ហ្វឹកហាត់​ប្រដាល់នៅ​ទីក្រុង Deer Lake រដ្ឋ Pennsylvania ឆ្នាំ១៩៧២។ (រូបថត​ផ្តល់​ឲ្យ​ដោយ៖ George Kalinsky)

គំនូរ​វាស​ស​ខ្មៅ គំនូរ​ពណ៌ និង​ផ្ទាំង​រូប​ផ្សេងៗ​ចំនួន​២០​ ដែល​ជា​ស្នាដៃ​របស់​លោក​ LeRoy Neiman​ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ និង​រូបថត​ចំនួន​៤៤​សន្លឹក​ផ្សេង​ទៀត ​ថត​ដោយ​លោក George Kalinsky បង្ហាញ​លក្ខណៈ​ពិសេស​ពី​ខ្សែ​ជីវិត​របស់​លោក​ Aliជា​ហូរហែ។

ឈ្មោះ​ពី​កំណើត​របស់​គាត់​គឺ Cassius Clay​ តែ​ក្រោយ​មក​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ​ Muhammad Ali។ លោក​គឺ​ជា​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​បី​ជំនាន់។ ​ហើយ​ នា​ពេល​បច្ចុប្បន្ន​ ​ជីវិត​របស់ជើង​ឯក​ប្រដាល់​រូប​នេះ​ត្រូវ​បាន​លាតត្រដាង ក្នុង​ស្នាដៃ​សិល្បៈ​ និង​រូបថត។

ភាព​ខ្លាំងក្លា​នៅ​លើ​សង្វៀន​ ​និង​ការ​សន្ដោស​របស់​លោក​ Ali ​ត្រូវ​បាន​បង្ហាញ​ឡើង​ព្រម​គ្នា​នៅ​ក្នុង​ពិព័រណ៍​មួយ​នៅ​សារមន្ទីរ ​និង​បណ្ណាល័យ​ New York Historical Society។ គំនូរ​វាស​ស​ខ្មៅ គំនូរ​ពណ៌ និង​ផ្ទាំង​រូប​ផ្សេងៗ​ចំនួន​២០​ ដែល​ជា​ស្នាដៃ​របស់​លោក​ LeRoy Neiman​ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ និង​រូបថត​ចំនួន​៤៤​សន្លឹក​ផ្សេង​ទៀត ​ថត​ដោយ​លោក George Kalinsky បង្ហាញ​លក្ខណៈ​ពិសេស​ពី​ខ្សែ​ជីវិត​របស់​លោក​ Ali ជា​ហូរហែ។

អ្វី​ដែល​ប្រហែល​ជា​គួរ​ឲ្យ​កត់សម្គាល់​ជាង​នេះ​ទៀត​នោះ​ គឺ​មិត្តភាព​ដ៏​ស្អិត​រមួត​ដែល​សិល្បករ និង​អ្នក​ជំនាញ​ថតរូប​ទាំងពីរ​នាក់​នេះ​ មាន​ជាមួយ​នឹង​លោក Ali ដែល​ជា​បុគ្គល​ដ៏​ល្បីល្បាញ​រូប​នេះ ​ដែល​ធ្លាប់​តែ​និយាយ​ឥត​សំចៃ​មាត់ ​និង​ជា​រឿយៗ​រង​ការ​រិះគន់​អស់​រយៈពេល​ជិត​៥០ឆ្នាំ​មក​នោះ ហើយ​និង​ភាព​ជិតស្និទ្ធ​រវាង​គ្នា​នៃ​សិល្បករ និង​អ្នក​ជំនាញ​ថត​រូប​ទាំង​ពីរ​ផង​ដែរ។

ទិដ្ឋភាព​តំាង​ពិព័រណ៍​ដែល​បង្ហាញ​ពី​ស្នាដៃ​របស់​លោក Neiman និង​លោក Kalinsky អំពី​ជីវិត​លោក Ali នៅ​សារមន្ទីរ និង​បណ្ណាល័យ New York Historical Society Museum & Library។ (រូបថត​៖ B. Shusman/VOA)

ទិដ្ឋភាព​តំាង​ពិព័រណ៍​ដែល​បង្ហាញ​ពី​ស្នាដៃ​របស់​លោក Neiman និង​លោក Kalinsky អំពី​ជីវិត​លោក Ali នៅ​សារមន្ទីរ និង​បណ្ណាល័យ New York Historical Society Museum & Library។ (រូបថត​៖ B. Shusman/VOA)

រឿងរ៉ាវ​នៅ​ពី​ក្រោយ​ពិព័រណ៍​អំពី​លោក Muhammad Ali

លោកស្រី​ Louise Mirrer ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​សារមន្ទីរ​ the New York Historical Society​ បាន​និយាយ​ថា ពិព័រណ៍​ទាំង​ពីរ​នោះ​ បាន​កើត​ឡើង​ «ដោយសារ​ភ័ព្វ​សំណាង​ដ៏​ល្អ​មួយ»។​

សារមន្ទីរ​នេះ​កំពុង​តែ​ពិចារណា​លើ​ការ​ប្រើប្រាស់​រូប​គំនូរ​វាស​អំពី​លោក​ Ali ​ដោយ​ប្រើ​ទឹក​ និង​ពណ៌​ដែល​ជា​ស្នាដៃ​លោក​ Neiman ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ស្តី​ពី​សង្គ្រាម​វៀតណាម ដែល​គ្រោង​នឹង​ធ្វើ​ឡើង​សម្រាប់​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៧។​

ដោយ​ឡែក លោក Ali បាន​បដិសេធ​ការ​ចូល​បម្រើ​ក្នុង​ជួរ​យោធា ហើយ​នឹង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​រៀង​រហូត​ទៅ​នឹង​សម័យ​សង្គ្រាម​វៀតណាម។

រូប​គំនូរ​បង្ហាញ​លោក Ali និង​ក្រុម​ទំនើង The California Gang នៅ​កន្លែង​ហាត់​ប្រាណ 5th Street Gym នៅ​ទីក្រុង Miami។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​ LeRoy Neiman Foundation)

រូប​គំនូរ​បង្ហាញ​លោក Ali និង​ក្រុម​ទំនើង The California Gang នៅ​កន្លែង​ហាត់​ប្រាណ 5th Street Gym នៅ​ទីក្រុង Miami។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​ LeRoy Neiman Foundation)

មន្ត្រី​ផ្នែក​កិច្ចការ​សង្គម​នៃ​សារមន្ទីរ ​New York Historical Society បាន​ទៅ​ស្ទូឌីយោ​របស់​លោក Neiman ដើម្បី​ពិនិត្យ​មើល​ស្នាដៃ​សិល្បៈ​របស់​លោក​អំពី​លោក Ali និង​បាន​សម្រេច​មិន​រង់ចាំ​រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​នោះ​ទេ។ ស្រប​គ្នា​នេះ​ដែរ ពួកគេ​បាន​ជួប​ជាមួយ​នឹង​លោក​ George Kalinsky។​ ពួក​គេ​បាន​ពិនិត្យ​មើល​សំណុំ​រូបថត​ផ្សេងៗ​អំពី​លោក Ali។​ ដំបូង​ ពួក​គេ​គិត​ថា ​យក​ថ្ងៃ​ខួប​៧៥ឆ្នាំ​របស់​លោក Ali ជា​ថ្ងៃ​តាំង​ពិព័រណ៌។ (លោក​ Ali បាន​កើត​នៅ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​១៩៤២ ក្នុង​ក្រុង Louisville រដ្ឋ Kentucky)។

លោកស្រី​ Mirrer បាន​និយាយ​ថា៖​ «យើង​បាន​សម្រេច​ថា នឹង​មិន​ផលិត​នូវ​វណ្ណកម្ម​មួយ​ ដែល​ផ្ដោត​តែ​លើ​ឥទ្ធិពល​នៃ​សម័យកាល​សង្គ្រាម​វៀតណាម​ទៅ​លើ​ជីវិត​របស់​លោក​ Ali នោះ​ទេ​ ប៉ុន្តែ​យើង​នឹង​ធ្វើ​ការ​រំឭក​ពី​លោក​ Ali ហើយ​អបអរសាទរ​រូប​លោក​តាមរយៈ​ការ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការ​តាំង​ពិព័រណ៍​ឲ្យ​កាន់​តែ​ឆាប់ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

​នៅ​ក្នុង​អគារ​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​ផ្លូវការ​មួយ​ ពិព័រណ៍​ស្ដី​ពី​លោក​ Ali ត្រូវ​បាន​ គេ​ដាក់​បង្ហាញ​នៅ​ក្នុង​បន្ទប់​ចំនួន​ពីរ នៅ​ជាន់​ទី​ពីរ បន្ទាប់​ពី​ជណ្ដើរ​ដ៏​ធំ និង​ដ៏ស្រស់​ស្អាត​មួយ។ ពិព័រណ៍​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​នៃ​ការ​រំឭក​ប្រវត្តិ​ពលរដ្ឋ​ស្បែក​ខ្មៅ (Black History Month)​ ដែល​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

រូប​គំនូរ​បង្ហាញ​លោក Ali វាយ​ចំ​មាត់​របស់​កីឡាករ Joe នៅ​ទឹក​ទី​៨ កាលពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​១៩៧៥។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូប​គំនូរ​បង្ហាញ​លោក Ali វាយ​ចំ​មាត់​របស់​កីឡាករ Joe នៅ​ទឹក​ទី​៨ កាលពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​១៩៧៥។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

លោក Neiman ​និង​លោក Ali

អ្វី​ដែល​អ្នក​នឹង​ឃើញ​គឺ​ភាព​ប៉ិន​ប្រសប់​របស់​លោក​ Neiman រួម​ទាំង​ភាព​ស្រុះស្រួល​ក្នុង​ការ​ចូលរួម​ចំណែក​របស់​លោក​ Ali ជា​មួយ​ស្នា​ដៃ​សិល្បៈ​នេះ។

អ្នកស្រី Lily Wong​ បទានុរក្ស​នៃ​ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​របស់​លោក​ Neiman​ បាន​និយាយ​ថា៖​ «ស្នាដៃ​សិល្បៈ​របស់​លោក​ Neiman​ អំពី​លោក​ Ali​ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្រគត់ស្រគុំ​និង​ស៊ី​ជម្រៅ​ ការ​មើល​ឃើញ​ពី​ជីវិត​របស់​បុគ្គល​ម្នាក់ ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ»។

អ្នកស្រី​ Wong​ បាន​បន្ត​ថា៖​ «ខ្ញុំ​យល់​ថា​ រូប​គំនូរ​វាស​របស់​លោក​ Neiman ពិត​ជា​បាន​ផ្ដិត​យក​ជីវិត​ជាក់​ស្ដែង​របស់​លោក​ Ali ដ៏​រស់រវើក។​ មួយ​ភាគ​ធំ​នៃ​ជីវិត​នោះ​ គឺ​នៅ​ជុំវិញ​សង្វៀន​ ឬ​ក្នុង​សង្វៀន​តែ​ម្ដង ដូច្នេះ​ អ្នក​អាច​យល់​យ៉ាង​ច្បាស់​ពី​ថាមពល​របស់​លោក​ Ali បាន»។

លោក Neiman ​បាន​ដឹង​ពី​ដំណើរ​ទៅ​កាន់​តំណែង​កំពូល​ក្នុង​អាជីព​ប្រដាល់ ដល់​ទី​ចុង​បញ្ចប់​របស់​លោក​ Ali។ អ្នក​ស្រី​ Wong បាន​និយាយ​ថា៖ «លោក​ [Neiman] ​អាច​គូរ​លើ​វត្ថុ​ផ្សេងៗ។ គាត់​តែង​តែ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ស៊ី​ជម្រៅ ​ដូច្នេះ​អ្នក​នឹង​ឃើញ​ពី​ឈុត​ឆាក​ផ្សេងៗ មុន​និង​ក្រោយ​ការ​ប្រកួត​ប្រដាល់»។

រូបគំនូរបង្ហាញលោក Muhammad Ali ហ្វឹកហាត់​ជា​លើ​ក​ចុង​ក្រោយ​មុន​ការ​ប្រកួត​លើក​ដំបូង​ជាមួយ​នឹង​កីឡាករ Sonny Liston កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​១៩៦៤។ (រូបថតផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូបគំនូរបង្ហាញលោក Muhammad Ali ហ្វឹកហាត់​ជា​លើ​ក​ចុង​ក្រោយ​មុន​ការ​ប្រកួត​លើក​ដំបូង​ជាមួយ​នឹង​កីឡាករ Sonny Liston កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​១៩៦៤។ (រូបថតផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូបគំនូរ​បង្ហាញ​លោក Muhammad Ali និង​កីឡាករ Sonny Liston កាលពី​ឆ្នាំ​១៩៦៥។ (រូបថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូបគំនូរ​បង្ហាញ​លោក Muhammad Ali និង​កីឡាករ Sonny Liston កាលពី​ឆ្នាំ​១៩៦៥។ (រូបថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

លោក Muhammad Ali បានវាយ​ឈ្នះ​កីឡាករ Zora Folley ឲ្យ​សន្លប់កាលពី​ឆ្នាំ១៩៦៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ George Kalinsky)

លោក Muhammad Ali បានវាយ​ឈ្នះ​កីឡាករ Zora Folley ឲ្យ​សន្លប់កាលពី​ឆ្នាំ១៩៦៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ George Kalinsky)

រូប​គំនូរ​បង្ហាញ​កីឡាករ Liston និង​លោក Ali ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូប​គំនូរ​បង្ហាញ​កីឡាករ Liston និង​លោក Ali ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូបលោក Muhammad Ali និង​សៀវភៅ​គូរពណ៌មួយក្បាលស្តីពី​មន្ត្រី​យោធា ក្នុង​អំឡុងពេល​ដែល​លោក Ali កំពុង​គិត​ពិចារណាអំពី​ការ​ឆ្លើយតប​របស់​លោក​ទៅ​នឹង​សេចក្តី​ប្រកាស​បិទ​សិទ្ធិ​ប្រដាល់​របស់​លោក​ កាលពី​ឆ្នាំ១៩៦៧។ (រូបថតផ្តល់​ឲ្យ​ដោយ George Kalinsky)

រូបលោក Muhammad Ali និង​សៀវភៅ​គូរពណ៌មួយក្បាលស្តីពី​មន្ត្រី​យោធា ក្នុង​អំឡុងពេល​ដែល​លោក Ali កំពុង​គិត​ពិចារណាអំពី​ការ​ឆ្លើយតប​របស់​លោក​ទៅ​នឹង​សេចក្តី​ប្រកាស​បិទ​សិទ្ធិ​ប្រដាល់​របស់​លោក​ កាលពី​ឆ្នាំ១៩៦៧។ (រូបថតផ្តល់​ឲ្យ​ដោយ George Kalinsky)

រូប​គំនូរ​បង្ហាញ​លោក Ali បន់ស្រន់។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

រូប​គំនូរ​បង្ហាញ​លោក Ali បន់ស្រន់។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ LeRoy Neiman Foundation)

លោក​ Neiman​ អាច​គូរ​លើ​អ្វី​ទាំង​អស់​បាន​ ចាប់​ពី​បញ្ជី​មុខ​ម្ហូប​ក្នុងភោជនីយដ្ឋាន សៀវភៅ​គំនូរ​ ក្រដាស​ជូត​មាត់ និង​ខិត​ប័ណ្ណ​ប្រដាល់។​ រចនាបថ​របស់​លោក​ គឺ​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ។ មួយ​ចំនួន​ធំ​នៃ​ស្នាដៃ​របស់​លោក​ Neiman គឺ​ត្រូវ​បាន​លាយ​បញ្ចូល​ជាមួយ​នឹង​ប័ណ្ណ​ផ្សព្វផ្សាយ ហើយ​ត្រូវ​បាន​ផ្ដិត​ទៅ​លើ​ក្រដាស ​ឬ​ក៏វត្ថុ​ដែល​លោក​អាច​រក​បាន។

លោក Neiman ​និង​លោក ​Ali​ មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន៖​ ពួកគេ​ទាំងពីរ​ចូលចិត្ត​ប្រដាល់​ ចូលចិត្ត​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន ហើយ​ជា​រឿយៗ​ពួក​គេ​ធ្វើ​ខុស​ពី​ធម្មតា និង​ការ​រំពឹង​ទុក​ទូទៅ​ផ្សេងៗ។ លោក ​Ali មាន​ភាព​ក្រមិចក្រមើម​នឹង​ក្បាច់​ប្រដាល់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ រីឯ​លោក Neiman​ មាន​ជំនាញ​ខាង​គំនូរ​កីឡា​និង​កម្សាន្ត។

អ្វី​ដែល​មិន​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​នោះ​គឺ​ថា​ សំណើ​របស់​លោក ​Ali​ ក្នុង​ការ​រៀន​គូរ​គំនូរ​វាស​ពី​លោក​ Neiman។ គំនូរ​វាស​របស់​លោក Ali​ ទាំងអស់​គឺ​កម្រិត​បឋម​ ក៏​ប៉ុន្តែ​ លោកស្រី​ Lily Wong​ ថា​ លោក​ Ali ចូលចិត្ត​គូរ​រូប ហើយ​ថែម​ទាំង​បាន​គូរ ​និង​ប្រើប្រាស់​សៀវភៅ​គំនូរ​ពណ៌ ដោយ​ខ្លះ​ទៀត​ជា​សៀវភៅ​គំនូរ​ដែល​មាន​សាច់​រឿង​យោធា​ផង​ដែរ។

លោក George Kalinsky ជា​អ្នក​ថតរូប​លោក Ali អស់រយៈពេល​ជាង​៥០ឆ្នាំ ឈរ​នៅ​មុខ​ផ្ទាំង​រូបថត​លោក Ali ដ៏​ធំមួយ។ (រូបថ​តផ្តល់​ឲ្យ​ដោយ New York Historical Society)

លោក George Kalinsky ជា​អ្នក​ថតរូប​លោក Ali អស់រយៈពេល​ជាង​៥០ឆ្នាំ ឈរ​នៅ​មុខ​ផ្ទាំង​រូបថត​លោក Ali ដ៏​ធំមួយ។ (រូបថ​តផ្តល់​ឲ្យ​ដោយ New York Historical Society)

ការ​ព្យួរ​និង​ការ​អនុញ្ញាត​ឲ្យ​លោក Ali​ ចូល​ប្រកួត​វិញ

ដោយសារ​តែ​ជំនឿ​សាសនា និង​ការ​ប្រឆាំង​នឹង​សង្គ្រាម​វៀតណាម ​លោក​ Ali ​ត្រូវ​បាន​គេ​ដក​ហូត​ងារ​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ​១៩៦៧។ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត​ជាច្រើន​របស់​អ្នក​ថតរូប​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​គឺ​លោក ​George Kalinsky ដែល​បញ្ជាក់​ពី​ទឹក​មុខ​របស់​លោក​ Ali បាន​បង្ហាញ​ពី​អារម្មណ៍​របស់​លោក Ali​ ក្នុង​អំឡុង​ពេល​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។ តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ដាក់ទោស​ទណ្ឌ​លើ​លោកAli នៅ​ឆ្នាំ​១៩៧១​ គឺ​ជិត​បួន​ឆ្នាំ​ចាប់តាំង​ពី​ការ​ប្រកួត​ប្រដាល់​ចុងក្រោយ​របស់​លោក។

មិន​សូវ​មាន​គេ​ដឹង​ទេ​ថា ក្រោយ​ការ​ព្យួរ​ការ​ប្រដាល់​របស់​លោក​ Ali​ ត្រូវ​បាន​បញ្ចប់​ លោក​ត្រូវ​ការ​អាជ្ញាប័ណ្ណ ​ដើម្បី​ចូល​ប្រដាល់​វិញ។ លោក Ali មិន​មាន​ប្រាក់​ច្រើន​ឡើយ។​ លោក​ Kalinsky​ បាន​ឲ្យ​ដឹង​ថា លោក​មាន​វត្តមាន​នៅ​ទី​នោះ នៅ​ពេល​ដែល​«កីឡាករ​ Joe Frazier​ ប្រកួត​ជាមួយ​នឹង​លោក Ali ​ហើយ​ជួយ​បង់​ថ្លៃ​អាជ្ញាប័ណ្ណ​ឲ្យ​»។​ កីឡាករ​ Ali​ និង​កីឡាករ​ Frazier​ បាន​ប្រកួត​ជាមួយ​គ្នា​បី​លើក។ លោកAli ​បាន​ឈ្នះ​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​ ហើយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​វិញ។

កីឡាករ Joe Frazier និង​លោក Muhammad Ali តទល់​មុខគ្នា​នៅ​មុន​ការ​ប្រកួត កាលពី​ឆ្នាំ១៩៧១។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ George Kalinsky)

កីឡាករ Joe Frazier និង​លោក Muhammad Ali តទល់​មុខគ្នា​នៅ​មុន​ការ​ប្រកួត កាលពី​ឆ្នាំ១៩៧១។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ George Kalinsky)

មិត្ត​ឬ​សត្រូវ?

មាន​សំណួរ​ចោទ​សួរ​អំពី​កីឡាករ​ទាំង​ពីរ​នេះ​ថា៖​ «តើ​ពួកគេ​ពិត​ជា​ស្អប់​គ្នា​ឬ?»។ចម្លើយ​ចេញ​ពី​អ្នក​ជំនាញ​ថត​រូប​លោក​ George Kalinsky ​ដែល​ស្គាល់​កីឡាករ​ទាំង​ពីរ​នោះ​គឺ​ថា៖​ «ទេ!»។​ លោក Kalinsky ​បាន​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​ជាមួយ​លោក​ Ali ដែល​ជា​មិត្ត​ជាង​៥០ឆ្នាំ។​ មុន​ពេល​ការ​ប្រកួត​ជា​លើក​ដំបូង​រវាង​លោក Ali​ និង​លោក Fazier​ នា​ឆ្នាំ​១៩៧១​ លោក Kalinsky បាន​ទៅ​ក្លឹប​កីឡា​របស់​ Joe Frazier ​ក្នុង​រដ្ឋ​ Philadelphia​ ជា​មួយ​នឹង​លោក Ali។

លោក ​Kalinsky​ និយាយ​ថា​៖ ​«មាន​កិច្ចការ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​សម្រេចបាន៖ រឿង​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ឲ្យ​កីឡាករ​ទាំងពីរ​តតាំង​គ្នា។​ ហើយ​នោះ​ក៏​ជា​លើក​ដំបូង​ ដែល​មាន​អ្នក​នាំ​ឲ្យ​កីឡាករ​ទាំងពីរ​តទល់​គ្នា»។

លោក Muhammad Ali កំពុង​ហ្វឹកហាត់​នៅ Madison Square Garden កាលពី​ឆ្នាំ១៩៦៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ George Kalinsky)

លោក Muhammad Ali កំពុង​ហ្វឹកហាត់​នៅ Madison Square Garden កាលពី​ឆ្នាំ១៩៦៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ George Kalinsky)

ក្បាច់​ប្រដាល់ «Rope-a-dope»

មាន​ក្បាច់​ប្រដាល់​លើក​ដំបូង​មួយ ដែល​មាន​ឈ្មោះ​ថា​«Rope-a-dope»។ ​ការ​ប្រកួត​រវាង​លោក Ali និង​លោក George Foreman កាលពី​ឆ្នាំ​១៩៧៤ ​បាន​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​ល្បី​រន្ទឺ​ ដោយ​សារ​តែ​យុទ្ធសាស្ត្រ​របស់​លោក Ali។ នេះ​ជា​ការ​និទាន​រឿងរ៉ាវ​មួយ​របស់​អ្នក​ថតរូប​ Kalinsky ដែល​ឱ្យ​យោបល់​ពី​ការ​ប្រើ​យុទ្ធសាស្ត្រ​ការ​ពារ​មួយ​នេះ ដើម្បី​បន្សោយ​កម្លាំង​របស់​កីឡាករ​ George Foreman ដែល​គេ​រំពឹង​យ៉ាង​មុតមាំ​ថា​ នឹង​ឈ្នះ​គ្រា​នោះ។

ប៉ុន្មាន​សប្ដាហ៍​មុន​ការ​ប្រកួត​នោះ​ លោក​ Ali ​បាន​ជួប​ជាមួយ​នឹង​លោក Kalinsky ​នៅ​Madison Square Gardenនៅ​ពេល​ដែល​គ្មាន​មនុស្ស។​ តាម​ការ​ឲ្យ​ដឹង​របស់​លោក​ Kalinsky នា​ពេល​នោះ​ លោក Ali បាន​ប្រាប់​លោក Kalinsky ​ថា៖​ «ក្នុង​រយៈ​ពេល​មួយ​ខែ​ខាង​មុខ​ ខ្ញុំ​នឹង​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ George Foreman។​ គាត់​វាយ​លឿន​ណាស់ គាត់​មាន​មាឌ​ធំ​ណាស់​ គាត់​រហ័ស​ណាស់​ ហើយ​ខ្លាំង​ណាស់​ ហើយ​ក្មេង​ទៀត»។

យោង​តាម​លោក​ Kalinsky​ លោក​ Ali​ ក៏​បាន​និយាយ​ផង​ដែរ​ថា៖​ «ខ្ញុំ​មិន​អាច​បំបាក់​លោក George Foremanបាន​ទេ។​ ខ្ញុំ​ខ្លាច​ថា​ ខ្ញុំ​មិន​អាច​បំបាក់​គាត់​បានទេ»។ នៅ​គ្រា​នោះ​ លោក Ali​ មាន​វ័យ​៣៣​ឆ្នាំ។

ផ្ទាំង​រូប​ថត​លោក Muhammad Ali ដែល​គេ​ឲ្យ​ឈ្មោះ​ថា "The Mouth That Roared"។ (រូបថត​ផ្តល់​ឲ្យ​ដោយ George Kalinsky/New York Historical Society)

ផ្ទាំង​រូប​ថត​លោក Muhammad Ali ដែល​គេ​ឲ្យ​ឈ្មោះ​ថា "The Mouth That Roared"។ (រូបថត​ផ្តល់​ឲ្យ​ដោយ George Kalinsky/New York Historical Society)

លោក ​Kalinsky​ ក៏​បាន​តប​ទៅ​លោក Ali​ វិញ​ថា​៖ ​«ធ្វើ​អ្វី​ដែល​ឯង​ធ្លាប់​ធ្វើ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​នឹង​ដៃគូ​សម​ដាល់​ទៅ។​ ឯង​ទម្រេត​ខ្លួន​លើ​ខ្សែសង្វៀន ហើយ​ឲ្យ​គេ​វ៉ៃ​ហើយ​វ៉ៃ​ទៀត​ទៅ។​ ឯង​កុំបាច់​វាយ​បក​វិញ។ ហើយ​ឥឡូវ​ខ្ញុំ​ទើប​ដឹង​ថា​ឯង​កំពុង​តែ​ហ្វឹកហាត់​សម្រាប់​ការ​ប្រកួត​ជាមួយ​ Foreman»។

កិច្ច​សន្ទនា​នោះ​បន្ត​ទៅ​ទៀត​ដោយ​លោក Kalinsky​ ប្រាប់​ទៅ​លោក Ali​ ថា​ ត្រូវ​ឲ្យ​ Foreman «វាយ​ ហើយ​វាយ​ទៀត​រហូត​ដល់​ [Foreman]​ អស់​កម្លាំង​ ហើយ​ឯង​នឹង​វាយ​តប​ទៅ​ Foreman វិញ​ឲ្យ​សន្លប់​តែ​ម្ដង។​ វា​ជា​ក្បាច់​ទម្រេត​ពឹង​លើ​ខ្សែ​សង្វៀន»។ ​នេះ​បើ​យោង​តាម​លោក Kalinsky។ លោក​ Ali បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ «ឯង​ចង់​ឲ្យ​ខ្ញុំ​ប្រើ​ក្បាច់ rope-a-dope»។

នៅ​រាត្រី​ប្រកួត​មក​ដល់​ កីឡាករ​ Foreman ​វាយ​ទៅ​លើ​កីឡាករ ​Ali ​ម្ដង​ហើយ​ម្ដង​ទៀត​ រហូត​ដល់​អស់​កម្លាំង​ខ្លួន​ឯង។​ ដល់​ទឹក​ទី​ប្រាំបី​ Foreman​ មិន​អាច​ទ្រាំ​នឹង​ការ​វាយ​បក​មក​វិញ រហូត​ដល់​សំឡេង​ជួង​បញ្ចប់​ទឹក​ឡើយ។

រូប​ថត​លោក Ali និង​កុមារ​តូច​ម្នាក់ ដែល​ពោរពេញ​ដោយ​ក្តីសប្បាយរីករាយ ​នៅ​ពេល​សម្រាក​ពី​ការ​ហ្វឹកហាត់ កាលពី​ឆ្នាំ​១៩៦៧។ (រូបថតផ្តល់​ឲ្យ​ដោយ George Kalinsky)

រូប​ថត​លោក Ali និង​កុមារ​តូច​ម្នាក់ ដែល​ពោរពេញ​ដោយ​ក្តីសប្បាយរីករាយ ​នៅ​ពេល​សម្រាក​ពី​ការ​ហ្វឹកហាត់ កាលពី​ឆ្នាំ​១៩៦៧។ (រូបថតផ្តល់​ឲ្យ​ដោយ George Kalinsky)

នៅ​ក្រៅ​សង្វៀន

ដោយ​សារ​តែ​ចំណង​មិត្តភាព​ជិត​ដិត​នឹង​លោក​ Ali​ ទាំង​លោក​ Neiman​ និង​លោក​ Kalinsky ​បាន​ស្គាល់ និង​អាច​ផ្ដិត​យក​ទិដ្ឋភាព​នា​នា​នៃ​ឆាក​ជីវិត​ផ្ទាល់​ខ្លួន​ជាច្រើន​ដែល​លោក Ali​ បាន​ជួប​ប្រទះ​ជា​ប្រចាំ​។ ក្នុង​ឆាក​ជីវិត​របស់​លោក ​លោក Ali បាន​ចាប់​ពរ ​ឬ​លេង​ជាមួយ​ក្មេង​ជា​ច្រើន​នាក់។

នៅ​ក្នុង​ពិព័រណ៍​នោះ​សោត មាន​រូបថត​ដោយ​លោក​ Kalinsky មួយ​ឈ្មោះ​ថា​ «Ali និង​កូន​ក្មេង»។ នៅ​ក្នុង​រូបថត​នោះ គេ​ឃើញ​លោក ​Ali​ ស្ថិត​នៅ​លើ​សង្វៀន ​ហើយ​មាន​ក្មេង​ម្នាក់​ឈរ​ពី​លើ​គាត់​ជា​មួយ​នឹង​ដៃ​ទាំង​ពីរ​បោះ​ឡើង​ទៅ​លើ ​បង្ហាញ​ពី​ជ័យជម្នះ។លោក ​Kalinsky និយាយ​ថា៖ ​«ខ្ញុំ​ស្រឡាញ់​រូប​ថត​ហ្នឹង​ណាស់។​ វា​ជា​អ្វី​ដែល​លោក Ali​ចូលចិត្ត​ធ្វើ។ ​គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​ក្មេងៗ​សប្បាយ​រីករាយ»៕

ប្រែ​សម្រួល​ដោយ ​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG