ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ ស្វាគមន៍​មេដឹកនាំ​អេហ្ស៊ីប​មក​កាន់​សេតវិមាន


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្វាគមន៍​ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah Al-Sisi នៅ​ពេល​លោក​មក​ដល់​សេត​វិមាន​ កាល​ពី​ថ្ងៃទី​៣ ខែ​មេសា។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្វាគមន៍​ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah Al-Sisi នៅ​ពេល​លោក​មក​ដល់​សេត​វិមាន​ កាល​ពី​ថ្ងៃទី​៣ ខែ​មេសា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ស្វាគមន៍​ដៃគូ​អេហ្ស៊ីប​របស់​ខ្លួន​ គឺ​លោក Abdel Fattah el-Sissi ​មក​កាន់​សេតវិមាន​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​គាំទ្រ​«​អេហ្ស៊ីប​ខ្លាំង​ណាស់»។

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ការិយាល័យ​ប្រធានាធិបតី​ Oval Office ​កាល​ពី​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា លោក​ Sissi ​បាន​បំពេញ​ការងារ​យ៉ាង​ល្អ​នៅ​ក្នុង​ស្ថានភាព​ដ៏​សែន​លំបាក។ លោក​ក៏​បាន​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​កសាង​យោធា​របស់​ខ្លួន​ឡើង​វិញ​ឲ្យ​ដល់​កម្រិត​ខ្ពស់​បំផុត ខណៈ​ដែល​អាមេរិក​កំពុង​តែ​ពិនិត្យ​មើល​ទៅ​លើ​ការ​ប្រយុទ្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​និង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

លោក ​Sissi ដែល​បាន​ធ្វើ​ទស្សនកិច្ច​របស់​ខ្លួន​លើក​ដំបូង​បង្អស់​ទៅ​កាន់​សេតវិមាន បាន​និយាយ​ថា លោក​មាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​លោក ត្រាំ​ និង​បាន​ស្ងើច​សរសើរ​លោក ត្រាំ​ ចំពោះ​ជំហរ​រឹងមាំ​របស់​លោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​សមរភូមិ​ភេរវកម្ម​ដើម្បី​កម្ចាត់​មនោគមវិជ្ជា​ដ៏​អាក្រក់​មួយ​នេះ។

មេដឹកនាំ​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម ក៏​ដូច​ជា​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​របស់​អាមេរិក​សម្រាប់​អេហ្ស៊ីប​ផង​ដែរ៕

XS
SM
MD
LG