ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី ត្រាំ នឹង​ត្រឡប់​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី


ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឡើង​​យន្តហោះ​ Air Force One នៅ​បន្ទាយ​កងកម្លាំង​អាកាស Andrews Air Force Base រដ្ឋ Maryland កាល​ពី​ថ្ងៃទី ០៤ ឧសភា ២០១៦។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឡើង​​យន្តហោះ​ Air Force One នៅ​បន្ទាយ​កងកម្លាំង​អាកាស Andrews Air Force Base រដ្ឋ Maryland កាល​ពី​ថ្ងៃទី ០៤ ឧសភា ២០១៦។

ប្រធានាធិបតី​អាមេរិក លោក Donald Trump នឹង​ត្រឡប់​ទៅ​កាន់​ទីក្រុង ញូវយ៉ក វិញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ជា​លើក​ដំបូង​បង្អស់​ចាប់​តាំង​ពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​មក។

លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ជាមួយ​លោក Turnbull តាម​ទូរស័ព្ទ​កាល​ពី​ខែ​កុម្ភៈ ដោយ​ពិភាក្សា​អំពី​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ការបោះឆ្នោត និង​កិច្ចព្រមព្រៀង​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​តាំង​ទីលំនៅ​ឡើង​វិញ​ឲ្យ​ជនភៀសខ្លួន​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ​

មាន​ការ​រាយការណ៍​ថា លោក Trump បានហៅ​កិច្ចព្រមព្រៀង​នោះ​ថា​ជា «ឥត​ប្រយោជន៍‍» និង «ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត‍» មុន​ពេល​ដែល​លោក​បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ‍»។ ​

លោក Turnbull ក្រោយ​មក​បាន​បដិសេធ​សេចក្តីរាយការណ៍​នោះ ដែល​ថា ប្រធានាធិបតី​អាមេរិក​បាន​ចុច​បិទ​ទូរស័ព្ទ​របស់​លោក។ ​

លោក​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​វិទ្យុ​មួយ​ថា «ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ​បាន​បញ្ចប់​តាម​សម្រួល។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ‍»។ ​

ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង ញូវយ៉ក កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​យាមកាម​សន្តិសុខ​តឹងរ៉ឹង ការ​បិទផ្លូវ និង​ការ​តវ៉ា​នានា៕

XS
SM
MD
LG