\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​លោក​ Donald Trump ជួប​ជាមួយ​លោក David Petraeus ​អតីតនាយក​ CIA ​


រូបភាពឯកសារ៖ តំណាង​រាស្ត្រ​លោក Tom Price (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទមួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៦ មីនា ២០១២ ប្រឆាំង​នឹង ​Affordable Care Act ដែល​បាន​ស្គាល់​ថា​ជា​កម្មវិធី Obamacare។

រូបភាពឯកសារ៖ តំណាង​រាស្ត្រ​លោក Tom Price (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទមួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៦ មីនា ២០១២ ប្រឆាំង​នឹង ​Affordable Care Act ដែល​បាន​ស្គាល់​ថា​ជា​កម្មវិធី Obamacare។

​ប្រធានា​ធិប​តី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ​បាន​ជួយ​ជាមួយ​បេក្ខជន​ម្នាក់​ទៀត​ដែល​អាចជា​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ចន្ទ​នេះ ​ហើយក៏​ជាបេក្ខជន​ម្នាក់​ដែល​ទំនងធ្វើ​ឲ្យ​មានការ​ចោទ​សួរ​ខ្លាំងៗ​ពី​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកគឺ​លោក David Petraeus ​អតីត​នាយក CIA ហើយ​នឹង​ជាឧត្តម​សេនីយ៍​ចូល​និវត្ត។

មុនពេល​ដឹកនាំ​ទី​ភ្នាក់​ងារ CIA លោក Petraeus ជា​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​បាន​ដឹកនាំ​កងកម្លាំង​របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក៏ប៉ុន្តែ ​លោក​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​លា​ចេញ​ពី​ដំណែង​ពី​នាយក CIA នៅ​ក្នុង​រឿង​បាក់​មុខ​មាត់​នៅ​ឆ្នាំ​២០១២​បន្ទាប់​ពីការ​លេចធ្លាយ​ព័ត៌មាន​សម្ងាត់​ទៅអ្នក​សរសេរ​ប្រវត្តិរូប​របស់​លោក​ដែល​លោក​មាន​ស្នេហារ​លួច​លាក់​ជាមួយ។

​ថ្វី​បើ​ប្រវត្តិ​ពីអតីត​កាល​របស់​លោក Petraeusក៏​ដោយ លោក​ត្រាំ​បាន​បញ្ជូន​សារ​តាម Tweeter ថា ​លោកបាន​ចាប់​អារម្មណ៍​លោក​ឧត្តមសេនីយ៍​ចូល​និវត្តន៍។

ពួក​មន្រ្តី​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ​លោកត្រាំ​ក៏​បាន​សម្រេច​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ម្នាក់​ទៀតគឺ រដ្ឋមន្រ្តី​កិច្ច​ការ​សុខាភិបាល​និង​មនុស្ស។លោក​បាន​ជ្រើសរើស​លោក​ Tom Price ​តំណាង​រាស្រ្ត​រដ្ឋ Georgia ​ដែលជា​អ្នក​រិះគន់​ដ៏​សំខាន់​ម្នាក់​ដល់​ច្បាប់​ថែទាំ​សុភាព​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​គេ​ស្គាល់​ជាទូទៅ​ថា Obamacare។

លោកត្រាំ​បាន​សន្យាលប់​ចោលច្បាប់​ថែទាំ​សុខភាព Obamacare ទោះ​ជាយ៉ាង​ណា ក៏ដោយ ​លោក​បាន​និយាយ​ថា ​មាន​ផ្នែក​ខ្លះ​នៃ​កម្មវិធី​នោះ​ដែល​លោក​ជឿ​ជាក់​ថា​ត្រូវ​តែ​រក្សា​ទុក។

លទ្ធភាព​នៃ​ការ​តែងតាំង​លោក Romney ជា​រដ្ឋមន្រ្តី​ការបរទេស​កំពុង​បណ្តាល​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស​ខ្លះ​នៅ​ក្នុង​ក្រុម​អន្តរកាលនិងក្នុង​ចំណោម​ពួក​អ្នកគាំទ្រ​លោក​ត្រាំ។

លោក Mitt Romney អតីត​អភិបាល​រដ្ឋ​ហើយ​នឹង​ជាបេក្ខជន​ប្រធានា​ធិបតី​ឆ្នាំ​២០១២ ​បាន​រិះគន់​លោក​ត្រាំ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ថាលួច​បន្លំ​ហើយ​បាន​បដិ​សេធ​ពុំផ្តល់​ការគាំទ្រ​លោក​ជា​សាធារណៈ៕

XS
SM
MD
LG