ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី Trump ធ្វើ​ទស្សនកិច្ច​អន្តរជាតិ​ជាលើក​ទី​១


លោក​ប្រធានាធិបតី​ Donald Trump ឡើង​ជិះ​យន្តហោះ Air Force On នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

លោក ​Donald Trump ​ចាប់​ផ្តើម​ទស្សនកិច្ច​របស់​លោក​ទៅ​បរទេស​ជា​លើក​ទី​១​ក្នុង​នាម​ជា​ប្រធានាធិបតី​សរអា នៅ​ថ្ងៃសុក្រ​នេះ។ លោក​ចាក​ចេញ​ពី​សេតវិមាន​នៅ​ពេល​ដែល​មាន​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ខ្លះ ប្រៀបធៀប​ទៅ​នឹង​រឿង​អាស្រូវ​ Watergate ដែល​បាន​នាំ​ឲ្យ​លោក​ប្រធានាធិបតី​ Richard Nixon ​ចុះ​ចេញ​ពី​តំណែង។

«យើង​រំពឹង​ថា​នឹង​បញ្ចប់​ស្ថានការណ៍​ទាំង​មូល» នេះ​ជា​សម្តី​របស់​លោក​ Donald Trump ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍។

រឿង​ចម្រូង​ចម្រាស​ទាំង​នោះ មាន​រួម​ទាំង​ការ​បណ្តេញ​នាយកទី​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ​លោក​ James Comey ចេញ​ពី​តំណែង ចំ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​លោក​ Trump ចង់​ឲ្យ​លោក​ Comey ឈប់​ស៊ើប​អង្កេត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​ Michael Flynn។ លោក​ប្រធានាធិបតីក៏​កំពុង​តែ​ប្រឈម​នឹង​សំណួរ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក ជាមួយ​ប្រទេស​រុស្ស៊ី ក្នុង​អំឡុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត និង​បទ​ចោទ​ថា​លោក​បាន​បង្ហាញ​ព័ត៌មាន​សម្ងាត់​ទៅ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​នៅក្នុង​ការិយាល័យ​របស់​លោក​ប្រធានាធិបតី។

លោក​ Trump នឹង​ឈប់​សំចត​នៅ​ក្នុង​ប្រទេស អារ៉ាប៊ី សាអូឌីត អ៊ីស្រាអែល បុរី​វ៉ាទីកង់។ ប្រទេស​ទាំង​៣​ជា​កន្លែង​សំខាន់ៗ​សម្រាប់​សាសនា​ធំៗ​ទាំង​៣​ក្នុង​ពិភពលោក៕

XS
SM
MD
LG