ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូនប្រសារ​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ទស្សនកិច្ច​ប្រទេស​អ៊ីរ៉ាក់​​


កូនប្រសារ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ហើយ​ក៏​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ Jared Kushner (ឆ្វេង) និយាយ​ជាមួយ​នឹង​ឧត្តមសេនីយ​ជើងទឹក Joseph F. Dunford Jr., នាយក​ Joint Chiefs of Staff មុន​នឹង​ចេញ​ដំណើរ​ទៅអ៊ីរ៉ាក់​​នៅ​អាកាសយាន​ដ្ឋាន Ramstein Air Base ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃទិ​០៣ មេសា ២០១៧។

លោក​ Jared Kushner ​ដែលជាកូន​ប្រសារ​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ Donald Trump ​ប្រធានាធិបតី​ស.រ.អា.បានទៅ​ទស្សន​កិច្ច​ប្រទេស​អ៊ីរ៉ាក់ ​ហើយ​បានជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ាក់ជាន់ខ្ពស់ ​ដើម្បីពិភាក្សា​អំពី​ផែន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម។

លោក​ Kushner បាន​ធ្វើដំណើរទៅ​ទីក្រុង​ Baghdad កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ ​ជាមួយលោក ​Joseph Dunford ដែល​ជាប្រធាន​អគ្គ​មេបញ្ជាការ​ចម្រុះ។ ​ការិយាល័យ​របស់​លោក ​Haider al-Abadi នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ និយាយ​ថា ​កាលពីថ្ងៃចន្ទ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បានជួប​ជាមួយ​មន្ត្រី​ស.រ.អា.​ទាំង​ពីរ។ ​ក្រសួងការពារ​ជាតិ​អ៊ីរ៉ាក់​បានផ្សព្វផ្សាយ​វីដេអូ​ដែលក្នុង​នោះលោក Irfan al-Hayali​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់​ក៏បានជួប​ជាមួយ​មន្ត្រី​អាមេរិក​ផង​ដែរ។ ​

សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​លោក​ Dunford ​និយាយថា ​ទស្សនកិច្ច​នេះមាន​បំណងជួប​ជាមួយ​មេដឹក​នាំអ៊ីរ៉ាក់ ​និង​ជួបកងកម្លាំង​អាមេរិក​នៅប្រទេស​នោះ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ចុងក្រោយ​អំពីការវាយ​ប្រយុទ្ធ​ជាមួយពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម៕


XS
SM
MD
LG