ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ដូណាល់ ត្រាំ គ្រោង​នឹង​ស្នើ​ឲ្យ​កាត់​បន្ថយ​យ៉ាង​ច្រើន​ទៅ​លើ​ពន្ធ​សហគ្រាស​អាមេរិក​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​មុន​ពេល​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ នៅ​ក្រសួង​រតនាគារ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ គ្រោង​នឹង​ស្នើ​ឲ្យ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ទៅ​លើ​អត្រា​ពន្ធ​សហគ្រាស​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​អត្រា​ពន្ធ​នេះ​ជា​អត្រា​ខ្ពស់​ជាង​គេ​បំផុត​មួយក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​នៅ​ក្នុង​ពិភពលោក។

លោក ត្រាំ​ គ្រោង​នឹង​បង្ហាញ​ផែនការ​ពន្ធ​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទីប្រឹក្សា​របស់​លោក​និយាយ​ថា លោក​នឹង​ស្នើ​ដល់​សភា​ឲ្យ​កាត់​អត្រា​ពន្ធ​បច្ចុប្បន្ន​នេះ ពី​៣៥​ទៅ​១៥​ភាគរយ។ វិធានការ​នេះ​គឺ​ជា​ការ​សន្យា​របស់​លោក​ដែល​បាន​លើកឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតីកាល​ពី​ឆ្នាំ​មុន។

តំណាង​រាស្ត្រ​អាមេរិក​បាន​ប្តេជ្ញា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយក្នុង​ការ​អនុម័ត​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​បាន​បរាជ័យ​នៅ​ពេល​ដែល​ពួកគេ​មិន​អាច​ផ្សះផ្សា​ការ​ទាមទារ​ប្រជែងគ្នា​ក្នុង​ការ​បំបាត់​គម្លាត​អត្រា​ពន្ធ​របស់​សហគ្រាស​និង​បុគ្គល និង​តំឡើង​ពន្ធ​ទៅ​លើ​វិស័យ​ផ្សេង​វិញ៕

XS
SM
MD
LG