ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ដក​តំណែង​ប្រធាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​អំពី​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​ស្តេច Abdullah II របស់​ហ្ស៊កដានី កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅ​ក្នុង​សួន Rose Garden នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាល​ពី​ថ្ងៃ​ពុធ បាន​ដក​ប្រធាន​យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន គឺ​លោក Stephen Bannon ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដែល​ផ្ទុយ​ពី​ការ​តែងតាំង​កាល​ពី​ដំបូង​ឡើយ ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ចំណោម​អ្នក​ជំនាញ​ខាង​គោលនយោបាយ​ការបរទេស​នៅ​ក្នុង​រដ្ឋធានី Washington។ ​

អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​និង​អ្នក​ផ្សេង​ទៀត​ដែល​តឹងតែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​លើ​សេចក្តីសម្រេច​ចិត្ត​លើ​គោលនយោបាយ​ការបរទេស​អាមេរិក​បាន​និយាយ​ថា វា​ជា​ការ​មិន​សាក​សម​នោះ​ទេ ដែល​លោក Bannon អ្នក​សម្រេច​ចិត្ត​ដ៏​សំខាន់ បែរ​ជា​អ្នក​បង្ក​រឿង​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ទម្លាប់​នយោបាយ​ជាតិ កាន់​តួនាទី​ខ្ពស់​នៅ​ក្នុង​សេតវិមាន ដែល​ពិភាក្សា​អំពី​កង្វល់​សន្តសុខ​ជាតិ​ដែល​កាន់​តែ​តឹងតែង​ទៅៗ។

មុន​ពេល​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​លោក Trump ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន លោក Bannon គឺ​ជា​ស្ថាបនិក​សារព័ត៌មាន Breitbart ដែល​ជា​សារព័ត៌មាន​ស្តាំ​និយម​ជ្រុល ផ្អែក​លើ​គំនិត​និង​អត្ថាធិប្បាយ ដែល​លោក​បាន​ពណ៌នា​ថា​ជា​កន្លែង​សម្រាប់​អ្នក​ស្តាំ​និយម​ជ្រុល៕

XS
SM
MD
LG