ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ជ្រើស​រើស​លោក Mnuchin និង​លោក Ross សម្រាប់​តំណែង​សេដ្ឋកិច្ច​ជាន់​ខ្ពស់


លោកSteven Mnuchin ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump សម្រាប់​រដ្ឋ​មន្រ្តី​រតនាគារ​ជាតិ បាន​ទៅ​ដល់​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកSteven Mnuchin ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump សម្រាប់​រដ្ឋ​មន្រ្តី​រតនាគារ​ជាតិ បាន​ទៅ​ដល់​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បន្ត​តែង​តាំង​គណៈរដ្ឋមន្ត្រី​របស់​លោក ដោយ​បាន​ជ្រើសតាំង​អតីត​នាយក​ក្រុមហ៊ុន Goldman Sachs លោក Steven​Mnuchin ជា​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ ហើយ​ជ្រើសតាំង​លោក​មហាសេដ្ឋី Wilbur Ross ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

ក្រុម​រៀប​ចំ​ការ​ផ្ទេរ​តំណែង​របស់​លោក Trump បាន​ថ្លែង​កាល​ពី​ថ្ងៃពុធ​ថា មន្ត្រី​ទាំង​ពីរ​រូប​នឹង​ក្លាយ​ជា​ចលករ​ក្នុង​ការ​អនុវត្ត​គម្រោង​សេដ្ឋកិច្ច​អាមេរិកាំង​ដំបូង​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដើម្បី​បង្កើត​ការងារ​ចំនួន​២៥លាន​ការងារ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ទៅ​មុខ​ទៀត​នេះ។

ការ​ជ្រើស​រើស​លោក Mnuchin ដែល​មាន​បទ​ពិសោធន៍​ទូលំ​ទូលាយ​ខាង​ផ្នែក​ហិរញ្ញវត្ថុ អាច​នឹង​បញ្ជូន​សញ្ញា​ដ៏​ពេញចិត្ត​ទៅ​កាន់​ក្រុមហ៊ុន Wall Street ជា​កន្លែង​ដែល​ទីផ្សារ​ភាគ​ហ៊ុន បាន​ឡើង​ដល់​កំណត់ត្រា​ខ្ពស់ ​ចាប់​តាំង​ពី​លោក​ Trump ទទួល​ជ័យ​ជម្នះ​ពី​ការ​បោះឆ្នោត។

ចំពោះ​លោក Ross វិញ នៅ​ពេល​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​នឹង​ក្លាយ​ជា​តំណាង​ផ្នែក​ពាណិជ្ជកម្ម​សរអា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ក្រុម​មន្ត្រី​ដែល​លោក Trump ​ជ្រើស​តាំង​ដើម្បី​កាន់​មុខ​តំណែង​ក្នុង​គណៈ​រដ្ឋមន្ត្រី ចាំ​បាច់​ត្រូវ​ការ​ការ​អនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា​ជា​មុន៕

XS
SM
MD
LG