ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ១៥ឆ្នាំ​ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពលរដ្ឋ​យល់​ដឹង​ជាង​មុន ​តែ​សេវាកម្ម​​នៅ​មាន​កម្រិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រយៈពេល​១៥ឆ្នាំ​ចាប់តាំង​ពី​អ្នក​បោះឆ្នោត​បាន​ជ្រើសរើស​មេឃុំ​ និង​ចៅសង្កាត់​មក​ អ្នក​ជំនាញ​សង្កេត​ឃើញ​ថា​ ការ​អនុវត្ត​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​មាន​តម្លាភាព​ច្រើន​ជាង​មុន​ ពលរដ្ឋ​ទទួល​បាន​លិខិត​បទដ្ឋាន​នានា​បាន​ប្រសើរ​ជាងមុន​ និង​ហ៊ាន​តវ៉ា​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​សេវា​ដែល​ពួកគាត់​ទទួល។ នេះ​បើ​តាម​ការ​សង្កេត​របស់​អ្នក​វិភាគ។ លោក​ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​ល្អ បាន​បន្ថែម​ដែរ​ថា ​ការ​ផ្តល់​ថវិកា​ជូន​ថ្នាក់​មូលដ្ឋាន​ដែល​នៅ​មាន​កម្រិត​ទាប​ធ្វើ​ឱ្យ​សេវា​ចាំបាច់​មួយ​ចំនួន ​ដូចជា​សាលារៀន និងមន្ទីរពេទ្យ​ នៅមិន​ទាន់​បម្រើ​បាន​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ទទួល​បាន​ប្រាក់ខែ​តិចតួច​ដែល​ពិបាក​ក្នុងការ​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ ​ដែល​មាន​ចំណេះ​ខ្ពង់ខ្ពស់​មក​ចាប់​អារម្មណ៍​ធ្វើ​ការ​បម្រើ​មូលដ្ឋាន​របស់​ពួកគេ។ ការ​បោះឆ្នោត​ឃុំ​សង្កាត់​បាន​រៀបចំ​ជា​លើក​ដំបូង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០០២។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៣ មករា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG