\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump បង្ហាញ​ផែនការ​សេដ្ឋកិច្ច​និង​​ហៅ​លោក​ស្រី​ Clinton ថា​ជា​បេក្ខជន​នៃ​អតីតកាល


លោក Donald Trump ​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណ​រដ្ឋ​ ថ្លែង​សុន្ទរកថា​អំពី​គោល​នយោបាយ​សេដ្ឋកិច្ច​ នៅ​ក្លិប​សេដ្ឋកិច្ច​ Detroit កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។

លោក Donald Trump ​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណ​រដ្ឋ​ ថ្លែង​សុន្ទរកថា​អំពី​គោល​នយោបាយ​សេដ្ឋកិច្ច​ នៅ​ក្លិប​សេដ្ឋកិច្ច​ Detroit កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។

លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បង្ហាញ​ឲ្យ​ដឹង​ចំណុច​សំខាន់ៗ​នៃ​ផែន​ការ​សេដ្ឋកិច្ច​របស់​លោក​ដោយ​និយាយ​ថា​ លោក​ចង់​ជំរុញ​សេដ្ឋកិច្ច​អាមេរិកាំង​ឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​ ដោយ​ការ​កាត់​បន្ថយ​ពន្ធដារ​ថ្មីៗ​ កាត់​បន្ថយបទបញ្ញត្តិ​រដ្ឋាភិបាល និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្កើន​ធនធាន​របស់​ក្រុម​អ្នក​ធ្វើការ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម។

លោក ​Trump ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​ស្វះស្វែង​ឱ្យ​បាន​ទទួល​តំណែង​លើក​ទី​មួយ​តាម​រយៈការ​បោះ​ឆ្នោត​បាន​ហៅគូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោកស្រី​ Hillary Clinton ថា​ជា​ «បេក្ខជន​នៃ​អតីតកាល»​ដែល​មាន​ចិត្ត​គំនិតស៊ប់​ទៅ​នឹង​ពន្ធអាករ​ខ្ពស់​ជាងមុន​ ការ​រឹត​ត្បិត​តឹងតែង​ជាង​មុន​លើ​វិស័យ​ជំនួញ​ និង​ការ​ត្រួតត្រា​តឹងរ៉ឹង​ជាងមុន​លើ​ការ​អភិវឌ្ឍថាមពល។​

លោក ​Trump ​បាន​និយាយ​ប្រាប់​ក្លិប​សេដ្ឋកិច្ច​នៃក្រុង​ Detroit ​ដែល​ជា​ក្រុង​មួយ​ក្នុង​រដ្ឋ​ Michigan ​និង​ជា​មជ្ឈមណ្ឌល​ផលិត​ឡាន​របស់​ស.រ.អា.​ថា៖ «ខ្ញុំ​ចង់​ជំរុញ​ប្រទេស​អាមេរិក​ឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​ ហើយ​ការនេះ​អាច​ធ្វើបាន»។ លោក​បាន​ត្រូវ​បង្អាក់​បី​បួន​ដង​ដោយ​ពួក​បាតុករ​ ប៉ុន្តែ​ពួក​បាតុករ​ទាំង​នោះ​បាន​ត្រូវ​នាំ​ខ្លួន​ចេញ​ពី​កន្លែង​នោះ។​

លោក ​Trump ​បាន​ទទួល​ការទះ​ដៃ​អបអរសាទរ​ពី​ពួក​អ្នក​ចាត់​ចែង​កិច្ចការ​ប្រតិបត្តិ​វិស័យ​ជំនួញ​ជា​មួយ​ការ​អំពាវនាវ​មួយ​ឱ្យមាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធដារ​ក្រុមហ៊ុន​ស.រ.អា.ចំនួន​៣៩​ភាគរយ​ ដែល​ជា​អត្រា​ខ្ពស់​ទី​បី​ក្នុង​ពិភពលោក​ឱ្យ​មក​នៅ​ត្រឹម​១៥​ភាគរយ។​

លោក ​Trump ​បាន​សន្យា​ថា៖ «ខ្ញុំ​នឹង​កាត់​បន្ថយ​បទបញ្ញត្តិ​យ៉ាង​ច្រើន។ ខ្ញុំ​ចង់​ឱ្យ​ធនធាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អាមេរិក។ យើង​ប្រកួត​ប្រជែង​ជាមួយ​ពិភពលោក​ហើយ​ខ្ញុំ​ចង់​ឱ្យ​ប្រទេស​អាមេរិក​ឈ្នះ»។លោក​បាន​ប្តេជ្ញា​ថា​ នឹង​សម្រួល​ប្រព័ន្ធ​ពន្ធដារ​សម្រាប់​អ្នក​បង់​ពន្ធ​ដារ​ជា​បុគ្គល​ដោយ​លោក​បាន​និយាយ​ថា៖ «សម្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​ច្រើន​នាក់ អត្រា​ពន្ធដារ​ពួក​គេ​គឺសូន្យ»៕

XS
SM
MD
LG