ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​ទៅ​កាន់​សេតវិមាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ នៅ​ពេល​លោក​ចាកចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​មួយ​ នៅ​ក្នុង​ក្រុង Harrisburg កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ នៅ​ពេល​លោក​ចាកចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​មួយ​ នៅ​ក្នុង​ក្រុង Harrisburg កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ទៅ​កាន់​សេតវិមាន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា ដែល​ក្នុង​នោះ​ក៏​រួម​មាន​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង​ទៅ​លើ​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។

បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​និយាយ​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍ សេចក្តីថ្លែងការណ៍​មួយ​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា «នោះ​គឺ​ជា​ការ​សន្ទនា​ដ៏​រាក់ទាក់​មួយ ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កង្វល់​របស់​អាស៊ាន​ទៅ​លើ​សន្តិសុខ​ក្នុង​តំបន់​នេះ ដែល​រួម​ទាំង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ‍»។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេស្ត​សាកល្បង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋធានី​ព្យុងយ៉ាង។ ​ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​ថា ការ​សាកល្បង​នេះ​មិន​បាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​ការ​សាកល្បង​នេះ​នៅ​តែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស។ ​

សម្តេច​ប៉ាប Francis បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា វិបត្តិ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បាន​កើន​ឡើង​ខ្លាំង​ហួសហេតុ ហើយ​ទ្រង់​បាន​ព្រមាន​ថា សង្គ្រាម​ជាមួយ​នឹងប្រទេស​ឯកោ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​នូវ​ភាព​មនុស្សធម៌។ សម្តេច​ប៉ាប​បាន​ស្នើ​ឡើង​ថា ប្រទេស​ន័រវែស ​គួរ​តែ​ធ្វើ​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​វិបត្តិ​នេះ។ សម្តេច​ប៉ាប​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​លើ​យន្តហោះ​របស់​ទ្រង់​ថា «ប្រទេស​ន័រវែស​តែង​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ‍»។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់​ថា ខ្លួន​នឹង​ចេញ​ថ្លៃ​បំពាក់​ប្រព័ន្ធ​ចាប់​មីស៊ីល THAAD បើ​ទោះ​បី​ជា​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី Trump កាល​ពី​សប្តាហ៍​មុន​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​គួរ​តែ​ជា​អ្នក​ចេញ​ក៏​ដោយ៕

XS
SM
MD
LG