ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​គ្លីនតុន​និយាយ​ថា​ការ​កាត់​បន្ថយ​ជំនួយ​បរទេស​របស់​លោក​​ត្រាំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្រ្តី​និង​កូនក្មេង​ទូទាំង​សកល​លោក


​អតីត​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ស្រី ហ៊ីឡារី គ្លីនតុន ថ្លែង​នៅ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​៣១ ខែមីនា។

លោក​ស្រី ​ហ៊ីឡារី គ្លីនតុន ​អតីត​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​កាត់​បន្ថយ​ថវិកា​ដល់​កម្មវិធី​ជំនួយ​បរទេស​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​នឹង​ធ្វើឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​ស្រ្តី​នៅ​ជុំ​វិញ​ពិភព លោក។

ប្រធានា​ធិបតី ​ត្រាំ ​បាន​ពិនិត្យ​មើល​ឡើង​វិញនូវ​អនុសារណៈ​ដែល​ហៅ​ថា គោលនយោបាយ​“ Mexico City‍” ដែល​ហាម​ឃាត់​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិកមិន​ឲ្យ​ផ្តល់​ទៅ​ឲ្យ​អង្គការ​នានា​ដែលជួយ​ការ​ពន្លូត​ទារក​ឬផ្តល់​ព័ត៌មាន​អំពី​ការ​បញ្ឈប់​ឲ្យ​មាន​ផ្ទៃ​ពោះ។

​លោកស្រី​គ្លីនតុន​ ដែល​ភាគ​ច្រើន​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់ចាប់​តាំងពីការ​ចាញ់​ឆ្នោត​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​វិច្ឆិកាទៅ​ប្រធានា​ធិបតី​ ត្រាំ ​បាន​ពណ៌នា​ចំណាត់​ការ​របស់​ប្រធានា​ធិបតី ​ត្រាំ​ ថា​ជា​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ស្រ្តី​និង​កូនក្មេង​ហើយជា​កំហុស​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​អាមេរិក។

លោកស្រី​គ្លីនតុន​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​នៃ​កំណត់​សម្គាល់​នៅ​ឯ​វិទ្យាស្ថានសម្រាប់​ស្រ្តី ​សន្តិភាព ​និង​សន្តិសុខ​ នៅ​សាកល​វិទ្យាល័យ ​George Town ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ពាន​រង្វាន ​Hillary Rodham Clinton​ នៅ​ឆ្នាំ​នេះ។ លោក​ស្រី​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​សួរ​ថា ​តើ​យើង​នឹង​ត្រូវ​គេ​ទុក​ចោលឬ​ក៏​យើង​ដឹកនាំ​គេ?‍»។​ រង្វាន់​នេះ​ផ្តល់​កិត្តិយស​ដល់​ស្រ្តី​ដែលធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ជុំ​វិញ​ពិភពលោក។

ក៏​ប៉ុន្តែ លោក Sean Spicer ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ការ​ពារ​ការ​សម្រេច​របស់​ប្រធា​នាធិបតី​ត្រាំ៕

XS
SM
MD
LG