\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក Donald Trump ត្រូវ​គេ​រំពឹង​ថានឹង​ចាត់​វិធានការ​តឹងតែងខ្លីមួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាពឯកសារ៖ នាវា​កំទេច​មីស៊ីល​ USS Lassen ​ បាន​ចុះចត​នៅ​ទីក្រុង​សៀងហៃ ប្រទេសចិន។

រូបភាពឯកសារ៖ នាវា​កំទេច​មីស៊ីល​ USS Lassen ​ បាន​ចុះចត​នៅ​ទីក្រុង​សៀងហៃ ប្រទេសចិន។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump មិន​បាន​យក​បញ្ហា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មក​ធ្វើ​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​កន្លង​មក​នោះ​ទេ។ ហើយ គោល​នយោបាយ​របស់​លោក​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នៅ​តែ​មិន​ច្បាស់។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ថា លោក Trump នឹង​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដ៏​ខ្លាំងក្លា​មួយ​ចំនួន​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ធ្វើ​ដូចនេះ​គឺ​ត្រឹមត្រូវ ហើយ​បន្ទាប់​មក ដកថយ​វិញ​ដើម្បី​ចូលរួម​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ក្នុង​ផ្នែក​សេដ្ឋកិច្ច។

អ្នក​តាមដាន​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីប​អាស៊ី រំពឹង​ថា លោក Trump នឹង​បង្ហាញ​កម្លាំង​របស់​ខ្លួន​ភ្លាមៗ ដែល​ក្នុង​នោះ​មាន​ដូច​ជា ការ​ចរាចរ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បង្ហាញ​ថា សមុទ្រ​ចិន​ខាង​ត្បូង​នេះ ជា​សមុទ្រ​បើក​ទូលាយ​សម្រាប់​ប្រទេស​នានា ទោះបីជា​ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​ដែនទឹក​នេះ​ស្ទើរតែ​ទាំង​មូល​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Sean King ដែល​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Park Strategies ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។

អ្នក​វិភាគ​បាន​បន្ត​ថា ពេល​ដែល​លោក Trump បាន​បង្ហាញ​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រួច​ហើយ រដ្ឋាភិបាល​របស់​លោក​នឹង​ប្រហែល​ជា​ឈប់​ធ្វើ​សកម្មភាព​យោធា​ដូច​នេះ​ទៀត ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន។

លោក Trump មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​គោល​នយោបាយ​ផ្លូវការ​របស់​លោក​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ហើយ សហរដ្ឋ​អាមេរិក​ក៏​មិន​មែន​ជា​ភាគី​នៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដែរ៕

XS
SM
MD
LG