\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកត្រាំ​គ្រោងនឹងតែងតាំងលោកស្រី​ Nikki Haley ​ជា​ឯកអគ្គរដ្ឋទូតប្រចាំ​អ.ស.ប


លោកស្រី​ Nikki Haley អភិបាល​រដ្ឋ​ South Carolina ​នឹងត្រូវ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ជ្រើសរើសនៅថ្ងៃ​ពុធនេះ ​​សម្រាប់​​បម្រើ​ការងារ​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ។​

លោកស្រី​ Nikki Haley អភិបាល​រដ្ឋ​ South Carolina ​នឹងត្រូវ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ជ្រើសរើសនៅថ្ងៃ​ពុធនេះ ​​សម្រាប់​​បម្រើ​ការងារ​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ។​

លោកស្រី​ Nikki Haley អភិបាល​រដ្ឋ​ South Carolina ​នឹងត្រូវ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ជ្រើសរើសនៅថ្ងៃ​ពុធនេះ សម្រាប់បម្រើ​ការងារ​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ។​

លោកស្រី ​Nikki Haley ​មានអាយុ៤៤ឆ្នាំ ​ហើយឱពុកម្តាយ​ជា​ជនអន្តោប្រវេសន៍​ឥណ្ឌា។ លោកស្រី​កំពុង​កាន់ ការងារ​ជា​អភិបាល​រដ្ឋ​នៅក្នុង​អាណត្តិ​ទីពីរ​ ប៉ុន្តែ​មិន​ដែលមាន​បទពិសោធន៍​ខាង​គោលនយោបាយ​ការបរទេសទេ។ លោកស្រី​អាច​នឹង​ក្លាយ​ជា​មន្ត្រីទីមួយដែល​មិន​មែន​ជា​បុរស​ស្បែកស​ ហើយ​ត្រូវ​ជ្រើសរើស​ឱ្យ​ធ្វើការ​នៅក្នុងគណៈរដ្ឋមន្ត្រី​របស់​លោក​ត្រាំ។​

លោកស្រី ​Haley មិន​បាន​គាំទ្រ​លោកត្រាំ​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បឋម​ ដែល​ចុងក្រោយ​បាន​នាំ​ឱ្យ​លោក​ត្រាំ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ទេ។ ពីដំបូងលោកស្រី​គាំទ្រ​លោក​Marco Rubio សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Florida។ ហើយ​នៅពេល​ដែល​លោក​ Rubio ដកខ្លួនចេញពីការ​ប្រកួត​ លោកស្រី​បាន​ងាក​មកគាំទ្រ​លោក​ Ted Cruz ដែល​ជា​សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​តិចសាស​វិញ។​

នៅមុន​ការបោះឆ្នោត​នៅថ្ងៃ​ទី​៨ ខែ​វិច្ឆិកា លោកស្រី​បាន​និយាយ​ថា​ លោកស្រី​មិន​សាទរ​ពី​ជម្រើស​ណាដែល​ទាមទារ​យក​សេតវិមាន​មក​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ទេ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បញ្ចប់​អាណត្តិ​នៅ​ខែ​មករា ប៉ុន្តែ​បាន​បន្ថែម​ថា​ លោកស្រីនឹង​បោះឆ្នោត​ជូន​លោក​ត្រាំ។

លោកស្រី​បាន​រិះគន់​សំណើរបស់​លោក​ត្រាំ​ ដែល​ថា​នឹង​ហាមឃាត់​ជនមូស្លីម​មិន​ឱ្យ​ចូលក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ប្រើប្រាស់​គោលនយោបាយ​ជាតិនិយម​នោះទេ។

លោក​ត្រាំ​បាន​ហៅលោកស្រី​ថា​ មានភាព​ទន់ខ្សោយ​លើ​បញ្ហា​ជនអន្តោប្រវេសន៍​ ហើយ​កាលពីខែ​មិនា​បាន​សរសេរ​លើ​ទំព័រ Twitter ​របស់​លោក​ថា​ «ពលរដ្ឋ​នៅ​រដ្ឋ​ South Carolina បាន​ខ្មាស​គេ​ដោយសារ​តែ លោកស្រី​ Nikki Haley‍»៕

XS
SM
MD
LG