ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​​ ត្រាំ ​ច្រាន​ចោល​ការ​តវ៉ា​ប្រឆាំង​ការ​ខំ​ប្រឹង ប្រែង​របស់​លោក​ដើម្បី​លុប​ចោល​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិត​នៅ​ក្នុង​យុទ្ធនាការ​មួយ​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Melbourne រដ្ឋ Florida។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិត​នៅ​ក្នុង​យុទ្ធនាការ​មួយ​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Melbourne រដ្ឋ Florida។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​កំពុង​ច្រាន​ចោល​ការ​តវ៉ា​ប្រ​ឆាំង​ដែល​បាន​ផ្ទុះ​ឡើង​ប្រឆាំង​ផែនការ​របស់​លោក​ដើម្បី​លុប​ចោល​ការ​ធ្វើ​កំណែទម្រង់​ការ​ថែទាំ​សុខភាព​ជាតិ​ដែលកត់​សម្គាល់​ថា ​ជា​ច្បាប់​ដែល​បាន​សម្រេច​ជោគជ័យ​របស់​អតីត​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា។

ក្នុង​អត្ថាធិប្បាយ​នៅ​លើ​បណ្តាញ​ Twitter របស់​លោក​កាល​ពី​យប់​ថ្ងៃ​អង្គារ ​លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​ថា ហ្វូង​មនុស្ស​ខឹងសម្បា​នៅ​ក្នុង​ស្រុក​របស់​ពួក​សាធារណរដ្ឋ​ខ្លះ ​ក្នុង​ករណី​មួយ​ចំនួន ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ពួក​សកម្មជន​សេរីនិយម។ ជា​ការ​គួរ​ឲ្យ​សង្វេក​ណាស់!។

ក្នុង​អំឡុង​នៃ​ការ​ឈប់​សម្រាក​របស់​សភា​រយៈ​ពេល​មួយ​សប្តាហ៍ ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​ដែលប្រឈម​ពួក​អ្នក​បោះឆ្នោត​នៅ​ឯ​ការ​ប្រជុំ​មហា ជន​ក្នុង​មណ្ឌល​បោះឆ្នោត​របស់​ខ្លួន ​បាន​ត្រូវ​ទទួល​ការ​ស្វាគមន៍​ដោយ​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ការ​ខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​របស់​ពួកគេ​ដើម្បី​លុប​ចោល​ច្បាប់​ថែទាំ​សុខភាព Obamacare។

ដូច​ដែល​ប្រធានាធិបតី​ត្រាំ​បាន​និយាយ ​អ្នក​ខ្លះ​បាន​រៀបចំ​ការខំ​ប្រឹងប្រែង​ប្រឆាំង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ស្វះស្វែង​លុបចោល​ច្បាប់​ថែទាំ​សុខ ភាព​នោះ ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​នៅ​ឯ​ការ​ប្រជុំ​មហាជន​ទំនង​ជា​អ្នក​បោះឆ្នោត​ ដែល​កំពុង​និយាយ​ថា ​ពួកគេ​នឹង​បាត់​បង់​ការ​ធានារ៉ាប់​រង​សុខភាព​របស់​ខ្លួន ​ដោយ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​បង់​ប្រាក់​ថ្លៃពេទ្យ​របស់​ខ្លួន ​ខណៈ​ដែល​កំពុង​ប្រឈម​បញ្ហា​សុខភាព​ដ៏​ធ្ងន់​ធ្ងរ ​ប្រសិន​បើ សភា​មិន​អនុម័តច្បាប់​ប្រហាក់​ប្រហែល​គ្នា​ជំនួស​ទេ​នោះ។​ មនុស្ស​ជា​ច្រើន​និយាយ​ថា ​ពួកគេ​ចង់​រក្សា​ច្បាប់​ថែទាំសុខភាព Obamacare នៅ​ពេល​ឥឡូវនេះ ​ដោយ​មាន​ការ​ស្ទង់មតិ​ជាតិ​បង្ហាញ​ថា ​ច្បាប់​នេះ​នៅ​ពេល​ឥឡូវ​នេះ ​មាន​ប្រជាប្រិយ​ភាព​ជាង​កាល​ពី​ពេល​មុន៕

XS
SM
MD
LG