\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Trump​ លែង​ទទួល​ស្គាល់​ចលនា​ស្តាំ​និយម


លោក​ ដូណាល់​ ត្រាំ ចាប់​ដៃ​ជា​មួយ​សន្តិសុខ​ ខណៈ​លោក​ចេញពី​អាគារ​កាសែត ញូវយ៉កថាម កាល​ពីថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

លោក​ ដូណាល់​ ត្រាំ ចាប់​ដៃ​ជា​មួយ​សន្តិសុខ​ ខណៈ​លោក​ចេញពី​អាគារ​កាសែត ញូវយ៉កថាម កាល​ពីថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

​នៅ​ក្នុង​ជំនួប​រវាង​និពន្ធនាយក​នៃ​កាសែត​ The New York Times ​ជា​មួយ​នឹង​លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក ត្រាំ​ បាន​ឈប់​ទទួល​ស្គាល់​ចលនា​ស្តាំ​និយម​របស់​ពួក​ស្បែក​ស​ ដែល​គាំទ្រ​រូប​លោក​ទៀត​ហើយ។

លោក ត្រាំ​ ព្យាយាម​ដក​ខ្លួន​ពី​ចលនា​ស្តាំ​និយម​នេះ​៣​ថ្ងៃ ​បន្ទាប់​ពី​ពួក​ជាតិ​និយម​ស្បែក​ស​បាន​ស្រែក​ហ៊ោ​ពាក្យ​ស្លោក​របស់ពួក​ Nazi ​នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ស្ថិត​នៅ​ជិត​សេតវិមាន។

នៅ​ទី​បំផុត លោក ត្រាំ​ បាន​ជួប​ជាមួយ​នឹង​បណ្តា​និពន្ធនាយក​នៃ​កាសែត​ The New York Times ​ដែល​លោក​បាន​រិះគន់​ជា​រឿយៗ ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ថា ​លោក​បាន​លុប​ចោល​កិច្ចប្រជុំ​នោះ​ហើយ​ដោយ​សារ​មាន​ការផ្លាស់​ប្តូរ​បទបញ្ញត្តិ​និពន្ធនាយក។ លោក ត្រាំ​ ក៏​បាន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​លោក​បន្តិច​ក្រោយ​មក​ថា​ ព្រម​ជួប​ជាមួយ​នឹង​ពួក​គេ​វិញ។ ​

ថ្ងៃ​អង្គារ​គឺ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​លោក ត្រាំ​ ចំណាយ​ពេល​ជួប​ជាមួយ​នឹង​ស្ថាប័ន​សារព័ត៌មាន ដែល​លោក​ជា​រឿយៗ​ឈ្លោះ​ជាមួយ​នឹង​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ ក្នុង​អំឡុង​ពេល​១៨​ខែ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។ ​

នៅ​ពេល​លោក​បាន​ជួប​ជាមួយ​អ្នក​និយាយ​ព័ត៌មាន​តាម​ទូរទស្សន៍​ដ៏​ល្បីល្បាញ​កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​រិះគន់​ពួក​គេ​អំពី​ការផ្សាយ​ព័ត៌មាន​ពី​យុទ្ធនាការ​ឃោសនា​ជ្រើស​រើស​ប្រធានាធិបតី​របស់​ពួកគេ ​ហើយ​បាន​ចោទ​ពួកគេ​ថា ​មើល​មិន​ឃើញ​ពី​សញ្ញា​ដែល​លោក​នឹង​ឈ្នះ​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Hillary Clinton៕

XS
SM
MD
LG