\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump និង​លោក​ស្រី​ Clinton ស្វែង​រក​ការគាំទ្រ​ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ចុងក្រោយ


លោក​ស្រី Hillary Clinton បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​លើ​វេទិកា​ជាមួយ​តាសម្តែង Jay Z ​(ស្តាំ) និង​នាង​ Beyonce នៅ​ក្នុង​ពេល​ប្រគំ​តន្ត្រី​មួយ​នៅ​មជ្ឈមណ្ឌល​ Wolstein រដ្ឋ Ohio កាល​ពី​ថ្ងៃ​សុក្រ។

លោក​ស្រី Hillary Clinton បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​លើ​វេទិកា​ជាមួយ​តាសម្តែង Jay Z ​(ស្តាំ) និង​នាង​ Beyonce នៅ​ក្នុង​ពេល​ប្រគំ​តន្ត្រី​មួយ​នៅ​មជ្ឈមណ្ឌល​ Wolstein រដ្ឋ Ohio កាល​ពី​ថ្ងៃ​សុក្រ។

ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ឆ្នាំ២០១៦​នេះ​ជិត​ចប់​ហើយ។ ​ប៉ុន្តែ​មុន​នឹង​ចប់ លោក​ Donald​ Trump ​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ការ​ប្រជុំ​ជាមួយ​មហា​ជន​ថ្ងៃ​ចុង​ក្រោយ​ ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​អង្គារ​ តាម​ពេល​វេលា​ស.រ.អា.។

លោក​ Trump ដែល​ជា​មហាសេដ្ឋី​អចលន​ទ្រព្យ​បញ្ចប់​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដើម្បី​តំណែង​សាធារណៈ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋប្រាំ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ឱ្យ​បាន​ឈ្នះ​លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស​ Hillary Clinton ​ដែល​ការ​ស្ទង់​មតិន​យោបាយ​បង្ហាញ​ថា​ លោក​ស្រី​អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​នៃ​ប្រទេស​អាមេរិក។

លោកស្រី ​Clinton ​បាន​ធ្វើ​ដំណើរ​ទៅ​ឃោសនា​បោះឆ្នោត​នៅ​កន្លែង​បួន​ក្នុង​រដ្ឋ​បី​គឺ​រដ្ឋ​ Pennsylvania រដ្ឋ​ Michigan ​និង​រដ្ឋ​ North Carolina ​ជា​រដ្ឋ​ដែល​លោក​ Trump ក៏​ទៅ​ទី​នោះ​ដែរ បូក​រួម​ទាំង​រដ្ឋ​ Florida​ និង​រដ្ឋ​ New Hampshire។​

រដ្ឋ​ទាំង​ប្រាំ​នេះ​ឋិត​ក្នុង​ចំណោម​រដ្ឋ​នានា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ប្រកិតៗ​គ្នា​បំផុត​ ដោយ​លទ្ធ​ផល​នៅ​ក្នុង​រដ្ឋនីមួយៗ​ទំនង​ជា​នឹង​មាន​មុខ​នាទី​សំខាន់​មួយ​ក្នុង​ការ​កំណត់​អំពី​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​ប្រទេស​អាមេរិក​ ដោយ​ជំនួស​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដែល​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែមករា ឆ្នាំ​ក្រោយ។

លោក ​Nathan Gonzales​ អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ប្រាប់​វីអូអេ​ នៅ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​បង្អស់​នៃ​ការ​ឃោសនា​បោះ​ឆ្នោតនេះ​ថា៖ «នេះ​ជា​ការ​ប្រកួត​ប្រជែង​ប្រកិតៗ​ខ្លាំង​មួយ ​ក៏ប៉ុន្តែ​មិន​មែន​ជា​ការ​បោះ​កាក់​លើ​បាត​ដៃ​ហើយ​ទាយ​ថា​ផ្កាប់ឬ​ផ្ងារ​នោះ​ទេ។​ លោក​ស្រី​ Clinton ទំនង​ជា​អាច​ទទួល​បាន​ជ័យ​ជម្នះ»។ការ​ស្ទង់​មតិយោបាយ​ក្នុង​ស.រ.អា.​នៅ​តែ​បង្ហាញ​ថា​ លោក​ស្រី ​Clinton ​មាន​ប្រៀប​បន្តិច​ដោយ​លោកស្រី​មាន​ការគាំទ្រ​ប្រមាណ​២ឬ៣​ភាគរយ​ លើស​លោក Trump ​នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​ដោយ​ផ្ទាល់៕

XS
SM
MD
LG