\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Trump ​អំពាវនាវ​ឲ្យ​មាន​ភាព​ជាក់​ស្តែង​ក្នុង​គោល​នយោបាយ​ការ​បរទេស​ដើម្បី​បំផ្លាញ​ពួក​រដ្ឋ​ឥស្លាម


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក​ Donald Trump ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ Fairfield រដ្ឋ Connecticut កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក​ Donald Trump ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ Fairfield រដ្ឋ Connecticut កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ​គឺ​លោក​ Donald Trump ​បាន​បង្ហាញ​នូវ​ផែនការ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​អំពាវនាវ​ឲ្យ​មាន​ភាព​ជាក់​ស្តែង​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​ដែល​ផ្តោត​ទៅ​លើ​ការ​បំផ្លាញ​ពួក​រដ្ឋ​ឥស្លាម និង​ក្រុម​និយម​ជ្រុល​ឯ​ទៀតៗ ជាជាង​កែ​ប្រែ​ប្រទេស​ឯ​ទៀតៗ​ តាម​ឧតម្តគិត​របស់​អាមេរិក។

នៅ​ក្នុង​សុន្ទរកថា​បង្ហាញ​គោល​នយោបាយ​ការ​បរទេស​មួយ​នៅ​រដ្ឋ​ Ohio ​លោក Trump ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​រួប​រួម​ជា​មួយ​ប្រទេស​ណា​ដែល​ចង់​បង្ក្រាប​ពួក​ភេរវជន​ឥស្លាមជ្រុល​និយម​ ទោះ​ជា​ប្រទេស​នោះធ្លាប់​មាន​ជម្លោះ​ពី​អតីតកាល​ជាមួយ​អាមេរិក​ក៏​ដោយ។

«យើង​មិន​អាច​អនុញ្ញាត​ឲ្យ​អំពើ​យ៉ង់​ឃ្នង​នេះ ​មាន​ជា​បន្ត​ទៀត​ទេ» ​នេះ​បើ​តាម​សម្តី​របស់​លោក Trump។

លោក​ថ្លែង​ថា​ ការ​កើន​ឡើង​នៃ​រដ្ឋ​ឥស្លាម ​ជា​លទ្ធផល​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និង​លោក​ស្រី​ Hillary Clinton ​ដែល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ ក្នុង​អណត្តិ​ទី​មួយ​របស់​លោក ​និង​ដែល​ជា​គូ​ប្រជែង​របស់​លោក ​Trump ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Trump និយាយ​ថា៖ «គោល​នយោបាយ​យ៉ាង​មហន្តរាយ​របស់​លោក​ស្រី Hillary Clinton ​បាន​ធ្វើ​ឲ្យ​ពួក​រដ្ឋ​ឥស្លាម​កើន​ឡើង​លើ​ឆាក​អន្តរជាតិ»។ ​លោក​ថែម​ទាំង​បាន​និយាយ​ថា​ លោក​ស្រី​ Clinton​ ដែល​ព្យាយាម​ចង់​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ស្រី​ទី​មួយ​នៅ​ស.រ.អា. «ខ្វះ​កម្លាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ដើម្បី​កម្ចាត់​ពួក​និយមជ្រុល។

លោក ​Trump ​ថ្លែង​ថា ​បើ​លោក​ជាប់​ឆ្នោត ​លោក​នឹង​អំពាវ​នាវឲ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ ដែល​មាន​ការ​ចូល​រួមរបស់​មេ​ដឹកនាំ​ពិភពលោក ​ដើម្បី​បង្កើត​ផែន​ការ​ថ្មីមួយ​ដើម្បី​កម្ទេច​ពួកឥស្លាមជ្រុល​និយម៕

XS
SM
MD
LG