ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​ និង ​ព្រះ​ទាយាទរង​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ ព្រះ​ទាយាទ​រង Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី​​ សាអូឌីត អញ្ជើញ​ និង​យាង​ចូល​ក្នុង​បន្ទប់​ទទួល​អាហារ​ពេល​ល្ងាច​ State Dining Room ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ ព្រះ​ទាយាទ​រង Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី​​ សាអូឌីត អញ្ជើញ​ និង​យាង​ចូល​ក្នុង​បន្ទប់​ទទួល​អាហារ​ពេល​ល្ងាច​ State Dining Room ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតីអាមេរិក​ដូណាល់ ​ត្រាំ​ និង​ព្រះ​ទាយាទ​រង Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​ព្រមព្រៀង​គ្នា​ស្វែង​រក​មធ្យោបាយ​ដើម្បីពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​២។ នេះ​ជា​ការ​ផ្តល់​សញ្ញា​នៃចំណង​ទាក់ទង​ប្រសើរ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ចុះ ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១៥​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​គូ​ប្រជែង​នៅ​ក្នុង​តំបន់។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​មេដឹកនាំ​ទាំង​២​បាន​បញ្ជាក់​ឡើង​វិញ​ពីការ​តាំង​ចិត្ត​របស់​ខ្លួនដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ដែល​ត្រូវ​បាន​ប្រឈម​ដោយ​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ហើយ​និង​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​អ៊ីរ៉ាក់ ​លីប៊ី​ និង​ប្រទេស​យេម៉ែន។

លោក​ប្រធានា​ធិបតី​អាមេរិក​ត្រាំ ​និង​ព្រះអង្គ​ម្ចាស់ Mohammed ដែល​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ក៏​បាន​ព្រម​ព្រៀង​គ្នា​ស្វែងរក​វិធានការ​បន្ថែម​ដើម្បី​បង្កើត​ឱកាសខាង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគទុន ​រួម​មាន​ការ​ទំនាក់ទំនង​ខាង​ថាម​ពល ​ជា​ផ្នែក​មួយ​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​មាន​ភាគហ៊ុន​យ៉ាង​ធំ និង​ជា​ប្រទេស​នាំ​ប្រេង​ចេញ​កំពូល​របស់​ពិភពលោក។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​គាំទ្រ​កម្មវិធី​រួម​គ្នា​ថ្មី​ដែល​រចនាឡើង​ដើម្បី​ផ្តល់​កម្លាំង​ដល់​កិច្ច​ផ្តួច​ផ្តើម​ក្នុង​វិស័យ​ថាមពល ​ហេដ្ឋារចនា​សម្ព័ន្ធ ​បច្ចេក​វិទ្យា​ ហើយ​និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​អាច​មាន​ទឹក​ប្រាក់​ជាង​២រយពាន់​លាន​ដុល្លារ​នៅ​ក្នុងការ​វិនិយោគ​ទុន​ដោយ​ផ្ទាល់​ និង​ដោយ​ប្រ​យោល​នៅ​កំណត់ឆ្នាំ​២០២១។

​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រទេស​ទាំង​២ គ្រោង​នឹង​ពង្រីក​កិច្ច​សហការ​ខាង​សេដ្ឋ​កិច្ច ​ដែល​អាច​បង្កើត​ការងារ​អាមេរិក​រហូត​ដល់​១​លាន​ការងារ​នៅ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​បន្ទាប់​ទៀត៕

XS
SM
MD
LG