\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង ពី​បញ្ហា​កូរ៉េ​ខាង​ជើង


លោក Tomas Ojea Quintana អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Tomas Ojea Quintana អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​ពុធ​នេះ លោក Tomas Ojea Quintana ដែល​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung-se នៅ​ក្នុង​ទីក្រុង​សេអ៊ូល ដើម្បី​ប្រឹក្សា​យោបល់​គ្នា​អំពី​គម្រោង​ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បញ្ជូន​សេចក្ដី​សម្រេច​មួយ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង នា​ខែ​ក្រោយ​នេះ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រាប់​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សេចក្ដី​សម្រេច​នេះ ដំបូង​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

កាល​ពី​ដើម​ឆ្នាំ ២០១៤ គណៈ​កម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​នូវ​របាយការណ៍​មួយ ដោយ​ធ្វើ​ការ​ប្រៀបធៀប​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ទៅ​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​ណាស៊ី (Nazi) នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

របាយការណ៍​នេះ​ក៏​បាន​កត់ត្រា​អំពី​បណ្ដាញ​គុក​នយោបាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​បាន​ដាក់​ឃុំឃាំង​មនុស្ស​ចំនួន​ជិត ១ សែន ២ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​កុមារ​ផង​ដែរ។ របាយការណ៍​នេះ​ក៏​បាន​រាយការណ៍​អំពី​ការ​ធ្វើបាប​ជា​ប្រព័ន្ធ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ទារុណកម្ម ទាសភាព ការ​ចាប់​រំលោភ និង​ការ​សម្លាប់​ផង​ដែរ៕

XS
SM
MD
LG