ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋបាល​​ប្រធានា​ធិបតី​​ត្រាំ​ប្រកាន់​ជំហរ​តឹង​រ៉ឹង​​លើ​ការ​ទិញ​ទំនិញ​អាមេរិក​និង​ជួល​ជន​ជាតិ​អាមេរិកាំង


លោក​ប្រធានាធិបតី​ត្រាំ និងលោក ​ Steven Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក ឈរ​កាន់​បទ​បញ្ជា​ប្រធានាធិបតី​ កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា។

រដ្ឋបាល​របស់​លោកប្រធានាធិបតី​ ត្រាំ​ និយាយ​ថា ​វាជា​ពេល​វេលា​សម្រាប់​ការ​ពង្រឹង​ច្បាប់​ដែល​គ្រប់​គ្រង​ការ​ជួល​កម្មករ​បរទេស​ខ្លះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ក្រសួង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រើ​ប្រាស់​ផលិតផល​ធ្វើនៅ​ក្នុង​ប្រទេស​អាមេរិក។

លោក​ប្រធានា​ធិបតី​ ​ដូណាល់ ​ត្រាំ ​មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​ចំពោះ​ច្បាប់​ទិញ​ទំនិញ​អាមេរិក​ និង​ការ​ជួល​ជន​ជាតិ​អាមេរិកាំង​នៅ​ថ្ងៃ​នេះ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​ទៅ​បំពេញ​ទស្សនកិច្ច​រោងចក្រ​ផលិត​ឧបករណ៍​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ ​Wisconsin នៅ​តំបន់​កណ្តាល​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ការ​ថ្លែង​ត្រួសៗ​ប្រាប់​ពួក​អ្នក​កាសែត ​ពួក​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋបាល​អាមេរិក​ ​បាន​និយាយ​ថា ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ជា​ច្រើន​មាន​ន័យ​ថា កម្មករ​និង​ក្រុមហ៊ុន​អាមេរិកាំង​បាន​បាត់​បង់​ការងារ​ និង​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ទៅ​បរទេស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​អាមេរិកាំង។

លោក​ប្រធានា​ធិបតី​ ត្រាំ ​នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រ​ធានា​ធិបតី ​ថ្វីបើ​លោក​បាន​ស្ថាបនា​អាណា​ចក្រ​ពាណិជ្ជកម្ម​មុន​ពេល​ឈរ​ឈ្មោះ​ជា​ប្រ​ធានាធិបតី​ ដែល​ក្នុង​នោះ​លោក ​ជា​ធម្មតា​បាន​ផ្ទេរ​ការងារ​នៅ​ក្នុង​ប្រទេស​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​នៅ​ឯ​បរទេស​ដែរ។ ផលិត​ផល​មាន​យីហោ​ត្រាំ ​រួម​មាន​ក្រវ៉ាត់​ក ​អាវ​ធំ ​អាច​យឺត ​គ្រឿង​សង្ហារឹម ស្រា​វ៉ុលកា ទំនិញ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និង​ប្រដាប់​ប្រើ​ប្រាស់​នៅ​សណ្ឋាគារ​ប្រណិត​របស់​លោក ​បាន​ផលិត​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក ​ទោះ​យ៉ាង​នោះ​ក៏​មាន ទំនិញ​របស់​លោក​ខ្លះ​បាន​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ៕

XS
SM
MD
LG