ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋបាល​របស់ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​ពិនិត្យ​ឡើងវិញ​នូវ​តួនាទី​ស.រ.អា​ក្នុង​អាវុធ​​នុយក្លែអ៊ែរ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​និយាយ​ទៅកាន់អ្នកកាសែត​ក្នុង​សេតវិមាន​ក្នុង​ការ​បោះ​ឆ្នោត​លើ​ច្បាប់ថែទាំសុខភាព​ថ្មីរបស់សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២៤ មីនា ២០១៧។

អង្គការ​សហប្រជាជាតិ​នឹង​ចាប់​ផ្តើមចរចា​នៅ​ថ្ងៃ​ចន្ទ​លើសន្ធិសញ្ញា​ការតម្រូវ​ឲ្យ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ដើម្បី​ហាមឃាត់​អាវុធនុយក្លែអ៊ែរ។

ការណ៍​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញនូវ​តួនាទី​អ្វី​ដែល​ខ្លួនត្រូវ​មាន​នៅពេល​ឥឡូវ​នេះ។

​លោក Michael Short ភូឈួយរងជាន់​ខ្ពស់​លេខាធិការ​ព័ត៌មានរបស់​សេតវិមាន​បាន​ប្រាប់ VOA ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា៖ «ភ្លាម​ៗ​បន្ទាប់​ពី​ចូលកាន់​ដំណែង លោក​ប្រ ធានា​ធិបតី ​បាន​បញ្ជា​ឲ្យ​ពិនិត្យមើលនុយក្លែអ៊ែរ​ឡើងវិញ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​ការ កំញើញ​នុយក្លែអ៊ែររបស់​សហរដ្ឋ​អាមេរិក​មាន​ភាព​ទំនើប ​ខ្លាំងក្លា ​អាច​បត់​បែនបាន ភាព​មិន​ទ្រត់​ទ្រោម ​ប្រុង​ប្រៀប​ជា​ស្រេច​និងរៀបចំ​ឡើងដ៏​សមរម្យ​ដើម្បី​រារាំង​ការគំរាម​កំហែង​នូវ​សតវត្សរ៍​ទី២១​ហើយ​នឹង​ធ្វើ​ឲ្យ​សម្ព័ន្ធ​មិត្ត​របស់​យើង​ជឿ​ជាក់។ការសើរើ​ពិនិត្យ​មើល​ឡើង​វិញ​នេះ​កំពុង​ធ្វើ​ឡើង​ហើយ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស‍»។

ប្រទេស​ទាំង​អស់​នៅ​ជុំ​វិញ​ពិភពលោក​ដែល​ចង់​បាន​ផែនដី​គ្មាន​អាវុធនុយក្លែអ៊ែរ​ទំនង​ជា​មាន​ការ​អាក់​អន់​ចិត្តជាមួយ​អង្គការ​សហប្រជាជាតិ​និង​សេតវិមាន។

លោក Steven Piferអតីតឧបការី​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​កិច្ច​ការ​អឺរ៉ុប​និង អឺរ៉ាស៊ី​បាន​និយាយ​ថា៖ «ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​ពិភពលោក​គ្មាន​អាវុធនុយក្លែអ៊ែរ។ក៏ប៉ុន្តែ ខ្ញុំក៏​នឹង​សារភាព​ដែរថា ​វា​នឹងក្លាយ​ជាការ​លំបាក​បំផុតដើម្បី​ឲ្យ​ទៅ​ដល់​ទៅ​នោះ‍»។

កាល​ពី​ឆ្នាំ​ទៅ​រដ្ឋ​បាល​របស់​លោកអូបាម៉ា​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​សម្ព័ន្ធមិត្ត​អង្គ ការ​អូតង់​បោះឆ្នោត​ប្រឆាំង​ការចាប់​ផ្តើម​ការ​ចរចា​នៅឯ​អង្គការ​សហប្រជា​ជាតិ​ដើម្បី​ប្រឈម​ការ​ដោះ​ស្រាយ​ការហាម​ឃាត់ដែលនឹង​រារាំង​កិច្ច​សហប្រតិ​បត្តិការ​ដើម្បី​ឆ្លើយ​តប​ទៅនឹងការ​គំរាម​កំហែងនុយក្លែអ៊ែរ​ពី​បច្ចាមិត្ត៕

XS
SM
MD
LG