ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រថយន្ត​ដឹក​ទំនិញ​​​បើក​ចូល​​ផ្សារ​លក់​ឧបករណ៍​តុបតែង​បុណ្យ​ណូអែល​នៅ​អាល្លឺម៉ង់សម្លាប់​មនុស្ស​ជា​ច្រើន​នាក់


ឡាន​ធុនធំ​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ជិត​ផ្សារ​លក់​ឧបករណ៍​តុបតែង​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ទីក្រុង​ប៊ែកឡាំង កាល​ពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

ឡាន​ធុនធំ​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ជិត​ផ្សារ​លក់​ឧបករណ៍​តុបតែង​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ទីក្រុង​ប៊ែកឡាំង កាល​ពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​សំដៅ​ទៅ​ផ្សារ​លក់​ឧបករណ៍​សម្រាប់​តុបតែង​ថ្ងៃ​បុណ្យ​ណូអែល​មួយ​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ ដែល​ស្ថិត​នៅ​កណ្តាល​ក្រុង​ប៊ែកឡាំង និង​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៩​នាក់​ស្លាប់​ និង​៥០​នាក់​ផ្សេង​ទៀត​រង​របួស​។

ប៉ូលិស​និយាយ​ថា រថយន្ត​ដឹក​ទំនិញ​នោះ​បាន​បើក​សំដៅ​ទៅ​កាន់​ផ្សារ​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​វិហារ​រំឭក​វិញ្ញាណក្ខន្ធ​អធិរាជ ​Kaiser Wilhelm​ ដែល​ជា​វិហារ​ប្រវត្តិសាស្រ្ត​កាល​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ចន្ទ។ សាក្សី​បាន​ពណ៌នា​ហេតុការណ៍​នោះ​ថា​ ធ្វើ​ឡើង​ដោយ​មាន​ចេតនា។

កាសែត ​Bild​ របស់​អាល្លឺម៉ង់​បាន​ចេញ​ផ្សាយ​ថា​ អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​នោះ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បកស្រាយ​បំភ្លឺ​ទេ​ចំពោះ​សេចក្តី​រាយការណ៍​នានា​ដែល​ចេញ​ផ្សាយ​ថា​ អ្នក​បើកបរ​រថយន្ត​ដែល​ជា​ជនសង្ស័យ​បាន​គេច​ខ្លួន និង​ខ្លះ​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។

រូបថត​ពី​កន្លែង​កើត​ហេតុ​បង្ហាញ​ពី​បំណែក​រថយន្ត​បាចសាច​នៅ​កន្លែង​កើត​ហេតុ។ សាក្សី​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លើស​ពី​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ខណៈ​ពេល​កើត​ហេតុ៕

XS
SM
MD
LG