ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​មជ្ឈមណ្ឌល​លក់​ទំនិញ​មួយ​នៅ​ស៊ុយអែត


ប៉ូលិស​ស៊ុយអែត​យាម​នៅ​កន្លែង​ដែល​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បំបុក​ហាង​លក់​ទំនិញ​មួយ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយ​អែត កាល​ពី​ថ្ងៃទី​៧​ ខែមេសា។

យ៉ាង​ហោច​ណាស់​មនុស្ស៣​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ស្តុកខុល​ ប្រទេស​ស៊ុយអែត នៅ​ពេល​ដែល​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​និង​បាន​បើក​ទៅ​បុក​មជ្ឈមណ្ឌល​លក់​ទំនិញ​មួយ។

ប៉ូលិស​ទីក្រុង​ស្តុកខុល​ បាន​បញ្ជាក់​ថា ​មាន​មនុស្ស​មួយ​ចំនួន​ស្លាប់​និង​រង​របួស ប៉ុន្តែ​មិន​បាន​រាយការណ៍​តួលេខ​ជាក់​លាក់​នោះ​ទេ។ ប៉ូលិស​ក៏​បាន​បន្ថែម​ថា ខ្លួន​មិន​ទាន់​បាន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​នេះ​នោះ​ទេ ថ្វីដ្បិត​តែ​ពួក​គេ​កំពុង​ចោទ​សួរ​មនុស្ស​២​នាក់​ក៏​ដោយ។

នាយក​រដ្ឋមន្ត្រី​ស៊ុយអែត លោក ​Stefan Lofven បាន​មាន​ប្រសាសន៍​ថា ហេតុការណ៍នេះ​គឺ​ជា​«ការ​វាយ​ប្រហារ​ភេរវកម្ម»​យ៉ាង​ប្រាកដ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ខ្លួន ដើម្បី​ស្វែង​រក​មូល​ហេតុ​នៃ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នេះ»។ ​

រូបថត​ដែល​បាន​ថត​នៅ​កន្លែង​កើត​ហេតុ​បង្ហាញ​ថា រថយន្ត​នោះ​គឺ​ជា​របស់​ក្រុមហ៊ុន​ស្រាបៀរ ​Spendrups។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​ខ្លួន​ត្រូវ​បាន​គេ​ប្លន់​កាល​ពី​ព្រឹក​ថ្ងៃ​កើតហេតុ៕

XS
SM
MD
LG