\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រមណីយដ្ឋាន​ទឹកឈូ​​មាន​បំពាក់​​ស៊ីរ៉ែន​ប្រកាស​ការ​បង្ហូរទឹក​​​

រូប​ឯកសារ៖ ទឹក​ជំនន់​នៅ​ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

មន្ត្រី​ខេត្ត​កំពត​ថ្លែង​ប្រាប់ VOA ថា ការ​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​នោះ​​នឹង​មាន​ម្តង​ម្កាល​តែ​ប៉ុណ្ណោះ​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ទឹក​បុក​គំហុក​ចេញ​ពី​កន្លែង​ស្តុក។

រមណីយដ្ឋាន​ទឹកឈូ​នៅ​ខេត្ត​កំពតបានដាក់ស៊ីរ៉ែន​បន្លឺ​សំឡេង​ មុន​ពេល​មាន​ការ​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​កំចាយ ​ដើម្បី​ជូន​ដំណឹង​ដល់​ភ្ញៀវទេសចរ​ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់នោះ​ ចៀសវាង​គ្រោះថ្នាក់​ចៃដន្យណា​មួយ។ ​នេះ​បើ​យោង​តាម​លោក​ ស៊ីម វុត្ថា ​មន្រ្តី​ទំនាក់ទំនង​ព័ត៌មាន​នៃ​រដ្ឋបាល​ខេត្ត​កំពត។​

លោក​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ប្រជាជន​នៅ​តំបន់​ទំនប់​វារី​អគ្គិសនី​កំចាយ​ បាន​ដឹងពី​ការ​ដាក់ស៊ីរ៉ែននោះ​ហើយ។ ​លោក​និយាយ​ថា​ ការ​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​នោះនឹង​មាន​ម្តង​ម្កាល​តែ​ប៉ុណ្ណោះ​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ទឹក​បុក​គំហុក​ចេញ​ពី​កន្លែង​ស្តុក។ ​លោក​បន្ថែម​ទៀតថា ​ទោះ​បី​កន្លង​មក​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​តែងតែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យខ្លាចក្តី​ ក៏​ប៉ុន្តែ​ទំនប់វារី​អគ្គិសនី​នោះ​បាន​ផ្តល់​ថាមពល​អគ្គិសនី ​និង​អាច​ជួយ​ទប់​ទឹកជំនន់​ផង​ដែរ។ ​លោកវុត្ថា បានឲ្យ​ដឹង​ផង​ដែរ​ថា​ កន្លង​មក​ប្រជាជន​នៅ​តំបន់​ទំនប់​វារី​អគ្គិសនី​មិន​ធ្លាប់​ជួប​ប្រទះបញ្ហា​ទេ​ នៅ​ពេល​មាន​ការ​បង្ហូរ​ទឹក​ពី​ទំនប់វារី​អគ្គីសនី​នោះ។​

រូប​ឯកសារ៖ ទឹក​ជំនន់​នៅ​បណ្តោយ​ព្រែក​កំពង់​បាយ​ ក្នុង​ទី​រួម​ខេត្តខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

ទោះ​បី​ជា​យ៉ាងណាក្តី ​លោក​ហេង ធីរៈ ​អ្នក​សង្កេត​ការណ៍​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​កំពត​ បាន​បញ្ជាក់ថា ​លោក​មិន​ទាន់​ទទួល​បានដំណឹង​អំពី​ការ​ដាក់ស៊ីរ៉ែន​នៅ​រមណីយដ្ឋាន​ទឹកឈូ​នោះទេ។​ ហើយ​លោក​ក៏​មិនទាន់ដឹង​ថា ​ប្រជាជន​នៅ​តំបន់​នោះ​បាន​ទទួល​ដំណឹង​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។ ​លោក​បាន​បន្ថែម​ថា​ ទោះ​បី​មិន​ធា្លប់​មាន​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹងពាក់ព័ន្ធ​នឹង​ការ​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​កំចាយ​ក្តី ​ហានិភ័យ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ប្រសិន​បើ​មាន​ករណី​បាក់​ទំនប់​វារីអគ្គិសនី។ ​លោក​ធីរៈ​លើ​កឡើងទៀតថា ​ដោយសារ​តែ​ទំនប់​វារី​អគ្គិសនី​ជា​គម្រោង​របស់​រដ្ឋាភិបាល​ ហេតុនេះ ប្រជា​ពលរដ្ឋ​មាន​ការ​ស្ទាក់ស្ទើរក្នុង​ការប្តឹងផ្តល់ ពេលកើត​មាន​បញ្ហា​ណា​មួយ​នោះ៕

XS
SM
MD
LG