ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson៖ សហរដ្ឋ​អាមេរិក និង​ចិន​រីករាយ​ចំពោះ​ទំព័រ​សករាជ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ


លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Rex Tillerson នៅ​មុន​កិច្ចប្រជុំ​របស់​លោក​នៅ​ក្នុង​វិមាន Great Hall of the People កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Rex Tillerson នៅ​មុន​កិច្ចប្រជុំ​របស់​លោក​នៅ​ក្នុង​វិមាន Great Hall of the People កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគេ​មាន​សេចក្ដី​រីករាយ​ចំពោះ​ទំព័រ​សករាជ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

បន្ទាប់​ពី​លោក​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​រយៈពេល​ខ្លី​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក Tillerson បាន​និយាយ​ថា៖ «យើង​ដឹង​ថា តាម​រយៈ​កិច្ច​ពិភាក្សា​បន្ថែម​ទៀត យើង​នឹង​សម្រេច​បាន​នូវ​ការ​ស្វែង​យល់​កាន់តែ​ប្រសើរ​ជាង​មុន​មួយ ដែល​ឈាន​ទៅ​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក‍»។

លោក Xi Jinping បាន​និយាយ​ថា នៅ​ពេល​ដែល​លោក​បាន​និយាយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ខែ​មុន លោក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ចាំបាច់​នឹង​សហការ​គ្នា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក‍។

លោក Tillerson ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Trump មាន​សេចក្ដី​រីករាយ​ចំពោះ​ឱកាស​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​អនាគត។

លោក Tillerson និង​លោក Xi Jinping មិន​បាន​លើក​ឡើង​ពី​បញ្ហា​នៅ​ក្នុង​តំបន់ ឬ​ក៏​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​មក​ពិភាក្សា​គ្នា​នោះ​ទេ។

ប្រទេស​ចិន​គឺ​ជា​ប្រទេស​ចុង​ក្រោយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក Tillerson ទៅ​កាន់​ទ្វីប​អាស៊ី ដែល​មុន​នៅ​ទៅ​ដល់​ប្រទេស​ចិន លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG