ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​តានតឹង​ជុំវិញ​តំបន់​អាស៊ី​ជួយ​ចិន​ឲ្យ​រួចផុត​ពី​ការ​រិះគន់​លើ​បញ្ហា​ដែន​សមុទ្រ


រចនាសម្ព័ន្ធ​របស់​ចិន​នៅ​លើ​កោះសិប្បនិម្មិត Subi Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​គេ​ថត​បាន​ពី​យន្តហោះ​ Air Force C-130 របស់​ហ្វីលីពីន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
រចនាសម្ព័ន្ធ​របស់​ចិន​នៅ​លើ​កោះសិប្បនិម្មិត Subi Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​គេ​ថត​បាន​ពី​យន្តហោះ​ Air Force C-130 របស់​ហ្វីលីពីន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

ការ​កើន​ឡើង​ទំនាក់ទំនង​តានតឹង​រវាង​ប្រទេស​ចិន​ជាមួយ​នឹង​គូប្រជែង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ធ្វើ​ឲ្យ​ចិន​ស្ថិត​នៅ​ក្នុង​ជំហរ​មួយ​ដែល​មិន​អើពើ​នឹង​សេចក្តីថ្លែងការណ៍​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​មន្ត្រី​ការបរទេស​ពី​ប្រទេស​មហាអំណាច​ក្នុង​ខែ​នេះ ក៏​ដូចជា​ការ​ស្តី​បន្ទោស​នានា ជុំ​វិញ​ការ​រាន​យក​ដែនសមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​បាន​ពង្រីក​ការ​ទន្ទ្រាន​យក​ដែនសមុទ្រ​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ​តាំង​ពី​ទសវត្សរ៍​មុន បើ​ទោះ​ជា​មាន​ការ​ទាមទារ​ជាន់​គ្នា​ពី​ប្រទេស​ដែល​តូច​ជាង​ក៏​ដោយ​នោះ បាន​រង​ការ​រិះគន់​ថ្មី​ទៀត​ពី​សំណាក់​ក្រុម​មន្ត្រី​ការបរទេស G7 កាល​ពី​ពាក់កណ្តាល​ខែ​មេសា​កន្លង​ទៅ​នេះ។

សេចក្តីថ្លែងការណ៍​រួម​ជា​ផ្លូវការ​មួយ​របស់​បណ្តុំ​ប្រទេស G7 បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​នេះ ប្រើប្រាស់​សាលក្រម​តុលាការ​អាជ្ញា​កណ្តាល​ពិភពលោក​ដែល​កាត់​ក្តី​ឲ្យ​ចិនចាញ់ ជា​មូលដ្ឋាន​ដ៏​មាន​ប្រយោជន៍​មួយ សម្រាប់​ដោះស្រាយ​ជម្លោះ​មួយ​នេះ។ សាលាក្តី​មួយ​នៅ​ក្នុង​ទីក្រុង​ឡាអេ បាន​ចេញ​សាលក្រម​កាល​ពី​ឆ្នាំ​មុន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​យក​ដែនសមុទ្រ​ជាង​៩០​ភាគរយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ៣​លាន​៥​សែន​គីឡូម៉ែត្រ​ការ៉េ ​និង​សម្បូរ​ទៅ​ដោយ​ធនធាន​នោះ ក៏​ត្រូវ​បាន​ទាមទារ​ជាន់គ្នា​ដោយ​រដ្ឋាភិបាល​៥​ផ្សេង​ទៀត​ផង​ដែរ៕

XS
SM
MD
LG