\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិចិនជិត៣០០នាក់ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាធ្វើការខុសច្បាប់នៅកម្ពុជា

សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

ក្រុម​ប្រតិបត្តិ​ការ​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ជនជាតិ​ចិន​ចំនួន​២៧៨នាក់ ដែល​មាន​ស្រ្តី៤នាក់ ក្នុង​នោះ ជនជាតិ​ចិន​ដែល​មាន​លិខិត​ឆ្លងដែន​មាន​ចំនួន​១៦៨នាក់​ អ្នក​គ្មាន​សៀវភៅ​ការងារ​ចំនួន​១៣៩​នាក់ និង​អ្នក​គ្មាន​លិខិត​ឆ្លង​​ដែន​ចំនួន​​១០​នាក់។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកានេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អង្កេត នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី និង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​កម្មករ​សំណង់​ជា​ជន​ជាតិ​ចិន​ក្នុង​ការដ្ឋាន​សំណង់​ឈ្មោះ​ China Construction Fourth Engineering Division co. LTD ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។​

លោក អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់ VOA ថា ​ក្រុម​ប្រតិបត្តិ​ការ​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ជនជាតិ​ចិន​ចំនួន​២៧៨នាក់ ដែល​មាន​ស្រ្តី៤នាក់ ក្នុង​នោះ ជនជាតិ​ចិន​ដែល​មាន​លិខិត​ឆ្លងដែន​មាន​ចំនួន​១៦៨នាក់​ អ្នក​គ្មាន​សៀវភៅ​ការងារ​ចំនួន​១៣៩​នាក់ និង​អ្នក​គ្មាន​លិខិត​ឆ្លងដែន​ចំនួន១០​នាក់។

សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

លោក​បន្ត​ថា ក្រោយ​ការ​ត្រួត​ពិនិត្យ និង​ឃាត់​ខ្លួន ​សមត្ថកិច្ច ក៏​ផាក​ពិន័យ​ពួកគេតាម​ច្បាប់​ការងារ​កម្ពុជា​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល និង​ផាក​ពិន័យ​ម្ចាស់​សំណង់​ចំនួន៩០០ដុល្លារ​តាម​ច្បាប់​ការងារ​ផង​ដែរ។

ចំណែក​ជនជាតិ​ចិន​ដែលគ្មាន​លិខិត​ឆ្លងដែន​ចំនួន​១០នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់។​

«អ្នក​ដែល​អត់​មាន​សៀវភៅ​ការងារ​នេះ គឺ​យើងដក​យក​លិខិត​ឆ្លង​ដែន​ទាំង​អស់ មក​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​វិនិយោគ​ឯកជន​ នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ និង​អគ្គនាយកដ្ឋានការងារ ​ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ផាក​ពិន័យ​ទៅ​តាម​ច្បាប់ ​ក្នុង​ម្នាក់​ហ្នឹង​៥០​ម៉ឺន​រៀល នៃ​ច្បាប់​ការងារយើង។ ក្រៅ​ពី​ការ​ផាក​ពិន័យ​ដល់​ពលករ​បរទេស​ដែល​មិន​គោរព​តាម​ច្បាប់​ការងារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នោះ​ គឺ​យើង​នឹង​ផាក​ពិន័យដល់​ម្ចាស់​គ្រឹះ​ស្ថាន ​ម្ចាស់​សំណង់​ដែល​គាត់​ប្រើប្រាស់​ពលករ​ ដូចជាមិន​មាន​លិខិត​ឆ្លង​ដែន និង​មិន​ធ្វើ​សៀវភៅ​ការងារ»។

លោក អ៊ុក ហៃសីឡា បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«មក​ដល់​ពេល​នេះ​ខាង​តំណាង​ក្រុមហ៊ុន​គាត់​ហ្នឹង​ថា ពួក​គាត់​ហ្នឹង​មាន​លិខិតឆ្លងដែន ហើយ​បាន​យក​ទៅ​បន្ត​ទិដ្ឋាការ។ អញ្ចឹង​នៅ​ពេល​ណា​ដែល​ពួកគាត់​យក​លិខិត​ឆ្លង​ដែន​មក​ឲ្យ​មន្ត្រី​ខាង​អន្តោ​ប្រវេសន៍​ យើង​ពិនិត្យ​មើល​ត្រឹមត្រូវ គឺ​យើង​នឹង​ឲ្យ​គាត់​ត្រលប់​ទៅ​វិញ។ តែ​បើ​មិន​មាន​លិខិត​ឆ្លងដែន​ទេ គឺ​យើង​នឹង​ស្នើ​សុំ​គោល​ការណ៍​ទៅ​ខាង​ថ្នាក់ដឹកនាំក្រសួង​មហា​ផ្ទៃ ដើម្បី​សុំ​ប្រកាស​ធ្វើ​ការ​បណ្ដេញ​ចេញ​ឲ្យ​ត្រលប់​ទៅ​ប្រទេស​គាត់​វិញ»។

មាត្រា​៣៧២ នៃ​ច្បាប់​ការងារ​កម្ពុជា​ចែង​ថា ជន​ណា​ដែល​ទទួល​ឲ្យ​ធ្វើការ ឬ​រក្សា​ទុក​ឲ្យ​ធ្វើ​ការ​នូវ​ជន​បរទេស​ដែល​គ្មាន​សៀវភៅ​ការងារ អនុញ្ញាត​ឲ្យ​ប្រកប​ការងារ​មាន​ប្រាក់​ឈ្នួល​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ត្រូវ​ទទួល​ទោស​ពិន័យ​ពី​ហុកសិប​មួយ​ថ្ងៃ ទៅ​កៅសិប​ថ្ងៃ​នៃ​ប្រាក់​ឈ្នួល​យោង​ប្រចាំ​ថ្ងៃ ឬ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំ​មួយ​ថ្ងៃ ទៅ​មួយ​ខែ។ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួ​យ​ខែ ទៅ​បី​ខែ។

សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ប្រាប់ VOA ថា ការ​បណ្ដោយ​ឲ្យ​ជន​បរទេស​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​នេះ គឺ​ជា​កម្សោយ​ក្នុង​ការ​គ្រប់​គ្រង​របស់​សមត្ថកិច្ច ដែល​លោក​ថា ត្រូវ​តែ​មាន​ការ​ពង្រឹង​បន្ថែម ដើម្បី​ជៀសវាង​ជន​បរទេស​ទាំង​នោះ​ដណ្ដើម​ទីផ្សារ​ការងារ​របស់​ពលរដ្ឋ​កម្ពុជា និងធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ចំណូល​ដែល​ជា​ថវិកា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។​

«នៅ​ពេល​ដែល​ពួកគេ​មក​អត់​មាន​ប៉ាសស្ព័រ ខ្ញុំ​ថា​អា​ហ្នឹង​មក​ដោយ​ការប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​ក៏​ការ​កាង ការ​ប្រើ​អំណាច​កាង​ណា​មួយ​របស់​ក្រុម​មាន​អំណាច​ណា​មួយ​នោះ ដែល​ជា​ថ្នូរ​ហ្នឹង​លុយ​កាក់​ដ៏​ច្រើន​សម្បើម​ហើយ។ អា​ហ្នឹង​វា​មិន​ខុស​អី​ពី​ការ​រត់​ពន្ធ​មនុស្ស​ដែរ​ទេ គ្រាន់​តែ​គេ​មិន​រត់​ពន្ធ​មនុស្ស​មក​ធ្វើ​ជា​របរ​ពេស្យា​ចារ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​រត់ពន្ធ​មនុស្ស​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គេ​ហៅ​ថា មាន​ការ​ត្រួត​ពិនិត្យ​ហ្នឹង​នៅ​ខ្សោយ​នៅ​ឡើយ»។

លោក សន ជ័យ បន្ថែម​ថា សមត្ថកិច្ច​គួរ​តែ​ស្វែង​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ទាំងនោះ​ អាច​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ចំណាត់​ការ​របស់​សមត្ថកិច្ច​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ជៀស​វាង​នូវ​បទ​ល្មើស​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ជន​បរទេស​ទាំង​នោះ ។

«អា​ហ្នឹង​គេ​ថា​កម្ពុជា​យើង​គឺជា​ទីផ្សារ​សម្រាប់ គេ​ហៅ​ថា​ការរស់នៅ​ដោយ​ខុស​ច្បាប់ ហើយ​វា​អាច​ថា​វា​នាំ​ឲ្យ​កើត​ជា​បញ្ហា​ដូចជា​រឿង​បង្កើត​ឲ្យ​មាន​ពួក​ម៉ាហ្វីយ៉ា ពួក​អី​ជា​ដើម​ហ្នឹង ព្រោះ​អី​ជន​ជាតិ​ចិន​ហ្នឹង​ជា​មុខ​សញ្ញា​នៃ​គេ​ហៅថា​ការ​រស់​នៅ​បែប​ម៉ាហ្វីយ៉ា​ដែរ ​ព្រោះអី​ពួកគេ​ធ្លាប់ចាប់​ជំរិត​តាម​Online[បណ្ដាញ​អ៊ីនធឺណិត]។ ពួកគេ​ធ្លាប់​បង្ក​បទល្មើស​ឧក្រិដ្ឋ​អី​ជា​ច្រើន​ដែរ​នៅស្រុក​ខ្មែរ​ហ្នឹង»។

កន្លង​មក​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ជន​បរទេស​ មាន​ដូចជា​ជន​ជាតិ​ចិន វៀតណាម និង​ជនជាតិ​ដទៃ​ផ្សេងៗ​ទៀត​ ដែល​មក​ធ្វើ​ការ​ងារ​ខុស​ច្បាប់​នៅ​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ ជា​បន្ត​បន្ទាប់។

បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ក្នុង​ពេល​កន្លង​មក នៅ​ឆ្នាំ​២០១៥ មាន​ជន​បរទេស​ធ្វើ​ប័ណ្ណ​ការងារ​ស្រប​ច្បាប់​នៅ​កម្ពុជា​ចំនួន​ជាង​៣ម៉ឺន​នាក់៕

XS
SM
MD
LG