ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​ពិចារណា​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស


សកម្មជន​ស្ត្រី​ថៃ​ឥស្លាម​​ម្នាក់​កាន់​សៀវភៅ​ដែល​​នៅ​លើ​គម្រប​មាន​បង្ហាញ​រូប​មេធាវី​​ថៃ​ដែល​​បាន​បាត់​ខ្លួន​​គឺ​លោក Somchai Neelapaichit។
សកម្មជន​ស្ត្រី​ថៃ​ឥស្លាម​​ម្នាក់​កាន់​សៀវភៅ​ដែល​​នៅ​លើ​គម្រប​មាន​បង្ហាញ​រូប​មេធាវី​​ថៃ​ដែល​​បាន​បាត់​ខ្លួន​​គឺ​លោក Somchai Neelapaichit។

រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​អនុម័ត​ច្បាប់​មួយ ដែល​មាន​គោល​បំណង​ចាត់​ទុក​ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេងៗ​ជា​អំពើ​ឧក្រិដ្ឋ។

សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​នឹង​ដាក់​ជូន​រដ្ឋសភា​ជាតិ​អនុម័ត បាន​កំណត់​នូវ​ទោស​ទណ្ឌ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូចជា ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ សម្រាប់​មន្ត្រី​រដ្ឋ​រូប​ណា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ទារុណកម្ម ទោស​ជាប់​ពន្ធនាគារ​ចំនួន ៣០ ឆ្នាំ ប្រសិន​បើ​អំពើ​ទារុណកម្ម​នោះ​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ និង​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ប្រសិន​បើ​ជន​រងគ្រោះ​ស្លាប់។

ប្រទេស​ថៃ​បាន​ប្រឈម​នឹង​ការ​រិះគន់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សិទ្ធិ​មនុស្ស។ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ បាន​បញ្ជាក់​ថា កន្លង​មក មាន​ជោគជ័យ​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​នេះ។

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ដែល​ផ្ដោត​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ឬ​ដោយ​ការ​មិន​ស្ម័គ្រ​ចិត្ត បាន​កត់ត្រា​ថា មាន​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ចំនួន ៨២ ករណី នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ឆ្នាំ ១៩៨០ មក។

តុលាការ​បាន​បរាជ័យ​ជា​បន្ត​បន្ទាន់ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​នឹង​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Angkhana Neelapaichit ដែល​ប្ដី​របស់​អ្នកស្រី​ឈ្មោះ Somchai Neelapaichit ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​កាន់​សាសនា​ឥស្លាម បាន​បាត់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ ២០០៤៕

XS
SM
MD
LG