\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថៃ​ចាប់ផ្តើម​បើក​សវនាការ​ទៅ​លើ​ករណី​បោកគ្រាប់បែក​នៅ​ទីសក្ការៈបូជា​កាល​ពី​ឆ្នាំ​២០១៥


រូបភាព​ឯកសារ៖ ប៉ូលិស​កំពុង​នាំ​ជន​សង្ស័យ​បោកគ្រាប់បែក​នៅ​ទីសក្ការៈ​ Erawan Shrine លោក Bilal Mohammad និង​ Mieraili Yusufu ខណ​ដែល​ពួកគេ​បាន​មកដល់​តុលាការ​យោធា​ថៃកាល​ពី​ថ្ងៃទី​២៤ វិច្ឆិកា ២០១៥។

រូបភាព​ឯកសារ៖ ប៉ូលិស​កំពុង​នាំ​ជន​សង្ស័យ​បោកគ្រាប់បែក​នៅ​ទីសក្ការៈ​ Erawan Shrine លោក Bilal Mohammad និង​ Mieraili Yusufu ខណ​ដែល​ពួកគេ​បាន​មកដល់​តុលាការ​យោធា​ថៃកាល​ពី​ថ្ងៃទី​២៤ វិច្ឆិកា ២០១៥។

សវនាការ​កាត់​ក្តី​ទៅ​លើ​បុរស​២​នាក់​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​បោក​គ្រាប់​បែក​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ នៅ​ឯ​ទី​សក្ការៈ​បូជា​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល ដោយ​សារ​តែ​មាន​ជម្លោះ​អំពី​អ្នក​បកប្រែ​ដែល​ត្រូវ​បាន​ផ្តល់​ដល់​ចុងចោទ។ ​

ចុងចោទ​ឈ្មោះ Bilal Mohammed និង Mieraili Yusufu ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន​១០​ករណី ដោយ​រួម​បញ្ចូល​ទាំង​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​និង​ការកាន់កាប់​អាវុធ​ជាតិផ្ទុះ​ដោយ​ខុស​ច្បាប់​ផង​ដែរ។ ​ការចោទប្រកាន់​ទាំង​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្ទុះ​គ្រាប់បែក​នៅ​ឯ​ទីសក្ការៈបូជា Erawan ក្នុង​ទីក្រុង​បាងកក ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២០​នាក់។ ប៉ុន្តែ​ពួកគេ​ទាំង២​នាក់​បដិសេធ​មិន​ព្រម​ទទួល​យក​ការចោទប្រកាន់​ទាំង​នេះ​នោះ​ទេ។ ​

ចុងចោទ​ទាំង​២​នាក់​គឺ​ជា​ជនជាតិ​ភាគតិច​ចិន អ៊ីហ្គឺ ប៉ុន្តែ​បាន​បដិសេធ​មិនព្រម​ទទួល​យក​អ្នកបកប្រែ​២​នាក់​ដែល​ស្ថានទូត​ចិន​បាន​ផ្តល់​ឲ្យ​នោះ​ទេ ដោយ​ពួកគេ​បាន​និយាយ​ថា​ មូលហេតុ​គឺ​ចិន​មិន​គោរព​ជនជាតិ​ភាគតិច អ៊ីហ្គឺ នោះ​ទេ។ ប៉ុន្តេ​តុលាការ​បាន​ច្រានចោល​ក្តីបារម្ភ​នេះ៕

XS
SM
MD
LG