ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បុរស​ជនជាតិ​ថៃ​ម្នាក់​សម្លាប់​កូនស្រី​របស់​ខ្លួន​និង​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក


រូបឯកសារ៖ ឡូហ្គោ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ការិយាល័យមួយ​​របស់​ក្រុមហ៊ុន​នេះ ​ក្នុង​ទីក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់។

ប៉ូលិស​ថៃ​និយាយ​ថា ​បុរស​ម្នាក់​បាន​ថត​វីដេអូ​ខ្លួន​ឯង​ហើយ​សម្លាប់​កូនស្រី​អាយុ​១១​ខែ​របស់​ខ្លួន​ដោយ​ផ្សាយ​បន្ត​ផ្ទាល់​លើ​បណ្តាញ​សង្គម​ Facebook​ មុន​ពេល​ដែល​រូបគេ​ធ្វើ​អត្តឃាត​នៅក្នុង​ហេតុការណ៍​មួយ​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​ហៅ​ថា​ជា​«ហេតុការណ៍​ដ៏​តក់​ស្លុត‍»។ ​

អាជ្ញាធរ​និយាយ​ថា ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​ក្នុង​ក្រុង​ភូកេត ​ដែល​ឪពុក​អាយុ​២១​ឆ្នាំ​រូប​នេះ​បាន​សម្លាប់​កូន​ស្រី​របស់​ខ្លួន​ដោយ​ព្យួរ​ក។

អ្នកនាំពាក្យ​ម្នាក់​របស់​បណ្តាញ​សង្គម ​Facebook​ បាន​និយាយ​នៅ​ក្នុង​អ៊ីមែល​មក​កាន់ VOA ថា៖ «នេះ​គឺ​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​ ហើយ​យើង​សូម​ចូល​រួម​រំលែក​ទុក្ខ​របស់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ។ Facebook មិន​បង្ហាញ​សកម្មភាព​យ៉ាង​ដូច្នេះ​នោះ​ទេ ហើយ​ឥឡូវ​នេះ​ វីដេអូ​នេះ​ត្រូវ​បាន​ដក​ចេញ​ហើយ‍»។

កាល​ពី​ដើម​ខែ​នេះ ​បុរស​ម្នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្តាញ​សង្គម ​Facebook ដែល​បុរស​ម្នាក់​នោះ​បាន​សម្លាប់​បុរស​អាយុ​៧៤​ឆ្នាំ​ម្នាក់​នៅ ក្នុង​ទីក្រុង ​Cleveland​ រដ្ឋ ​Ohio។

ប្រធា​ប្រតិបត្តិ​ក្រុម​ហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg និយយ​ថា​ក្រុមហ៊ុន​លោក​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ការពារ​ហេតុ​ការណ៍​រន្ធត់​បែប​នេះ​មិន​ឲ្យ​លេច​ឡើង​ម្តង​ទៀត​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG