\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Ted Cruz និង​អភិបាល​រដ្ឋតិចសាស់ជួបជាមួយ​ប្រធានាធិបតី​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​មកដល់​សណ្ឋាគារ​មួយ​នៅទីក្រុង​ Houston រដ្ឋតិចសាស់។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​មកដល់​សណ្ឋាគារ​មួយ​នៅទីក្រុង​ Houston រដ្ឋតិចសាស់។

នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រទេស​ចិនបាននិយាយ​ថា​ខ្លួន​ជំទាស់នឹងការ​ទាក់ទង​គ្រប់​យ៉ាង​រវាង​មេដឹកនាំ​តៃវ៉ាន់​និង​ក្រុម​មន្ត្រី​ស.រ.អា. មួយថ្ងៃ​ក្រោយពីលោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បានជួប​ជាមួយ​លោក Ted Cruz សមាជិកព្រឹទ្ធសភា​ស.រ.អា.និងលោក Greg Abbott អភិបាល​រដ្ឋ​ Texas។​

លោក Lu Kang អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាននិយាយ​ប្រាប់ពួក​អ្នកកាសែត​ថា​ប្រទេស​ចិន​ប្រឆាំងនឹង​សកម្មភាព​ទាំងឡាយ​ណា​ដែល «ជ្រៀតជ្រែក​ក្នុង​ទំនាក់ទំនង​រវាងប្រទេស​ចិននិង​ស.រ.អា.និង​ធ្វើឱ្យ​ខូច​ដល់​ទំនាក់​ទំនង​នេះ»។

ជំនួបនេះបានកើតមានឡើង​នៅ​ក្នុង​ក្រុង Houston ដែល​លោកស្រី​ Tsai បាន​ឈប់​សំចត​នៅ​ទី​នោះនៅ​ពេលលោកស្រី​ធ្វើដំណើរ​ទៅ​កាន់ទ្វីបអា​មេរិកកណ្តាល។

លោក​ Cruz បាននិយាយ​ក្នុងពេលខ្លី​នៅមុនមានកិច្ចចរចា​នេះ​ថា​ គណៈប្រតិភូ​សភា​ Houston បានទទួលអ្វី​ដែលលោកបានហៅ​ថាជាសំបុត្រ «​ងឿង​ឆ្ងល់» មួយពី​ស្ថានកុងស៊ុលចិន​សុំកុំឱ្យ​ពួក​គេ​ជួបជំនុំជាមួយ​ប្រធានាធិបតី​កោះតៃវ៉ាន់។

លោក Cruz បាននិយាយនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​គួរតែ​យល់ថា​នៅ​ក្នុងប្រទេស​អាមេរិក ​យើង​ធ្វើ​សេចក្តី​សម្រេច​ដោយ​ខ្លួន​យើង​ដើម្បី​ជួប​ជាមួយ​ពួកភ្ញៀវ។​ ពួក​ចិនគ្មាន​អំណាច​វ៉េតូ​ជំទាស់​អំពី​នរណា​ដែល​យើង​ត្រូវ​ជួបជាមួយទេ។ ​យើងនឹង​បន្តជួបជាមួយ​ជន​ទាំង​ឡាយ​ណា​ដែល​យើង​យល់ថា​ស័ក្តិសមជួប​ជាមួយ​ដោយមានរួម​បញ្ចូល​ទាំង​ពួក​តៃវ៉ាន់ផងដែរ»៕

XS
SM
MD
LG