\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​ពន្ធ បញ្ហា​ពាណិជ្ជកម្ម​ និង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ការ​បោះឆ្នោត


លោក Donald Trump ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង​ក្រុង Miami។

លោក Donald Trump ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង​ក្រុង Miami។

អ្នក​សេដ្ឋកិច្ច​ល្បីល្បាញ​រាប់​រយ​នាក់​ រួម​បញ្ចូល​ទាំង​ម្ចាស់​ពាន​រង្វាន់​ណូបែល​ចំនួន​៨នាក់​ បាន​ថ្លែង​ថា បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump គឺ​ជា​ជម្រើសប្រធានាធិបតី​ដ៏​គ្រោះថ្នាក់​ និង​អន្តរាយ​មួយ​រូប។ នៅ​ក្នុង​លិខិត​ស្រដៀង​គ្នា​នេះ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Wall Street Journal អ្នក​សេដ្ឋកិច្ច​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​ថ្លែង​ថា លោកស្រី​ Clinton នឹង​បន្ត​គោល​នយោបាយ​ដែល​អាចជួយ​តិចតួច​ប៉ុណ្ណោះ​ដល់​សេដ្ឋកិច្ច​ដែល​កើនតិចតួច​ស្រាប់​របស់អាមេរិក។

លោក Donald Trump អំពាវ​នាវ​ឲ្យ​កាត់​ពន្ធ​ និង​បទ​បញ្ជា​ជា​ច្រើន ហើយ​បង្កើន​ផលិតផល​ប្រេង​និង​រ៉ែ​ដើម្បី​ជួយ​ដល់​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ ដែល​លោក​បាន​ថ្លែង​ថា​កើនឡើង​យឺត​យ៉ាវ​ពេក​នោះ។

លោក​បាន​ថ្លែងថា សេដ្ឋកិច្ច​អាមេរិក​រងគ្រោះ​ដោយ​សារ​តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ឧស្សាហកម្ម​រាប់​លាន​របស់​ពលរដ្ឋ​អាមេរិកាំង។ លោក Trump នឹង​តម្លើង​តម្លៃ​ពន្ធ​ទៅលើ​ទំនិញ​ចិន​និង​ទំនិញ​របស់​ប្រទេស​ម៉ិកស៊ិក ហើយ​ស្វែង​រក​កិច្ចព្រមព្រៀង​ដែល​តឹងរ៉ឹង​ជាង​នេះ​ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ។ លោក​បាន​ថ្លែងថា៖ «យើង​ត្រូវ​តែ​ធ្វើ​ការ​ចរចា​ទៅ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​យើង​ឡើង​វិញ‍»។

ប៉ុន្តែ​ក្រុម​អ្នក​សេដ្ឋកិច្ច​បាន​ថ្លែងថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក ពី​ព្រោះថា ចិន​ និង​ម៉ិកស៊ិកនឹង​វាយ​បក​ដោយ​ការ​តម្លើង​តម្លៃ​ពន្ធ​ខ្ពស់​ជាងមុន ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​ទៅ​លើ​ផលិតផល​របស់​អាមេរិកនិង​ការងារ​ដែល​ពួក​គេ​គាំទ្រមាន​ភាព​យឺតយ៉ាវ៕

XS
SM
MD
LG