ការលែងដាក់អំពើហិង្សាក្នុងគ្រួសារជាទោសឧក្រិដ្ឋនៅរុស្ស៊ីធ្វើឲ្យមានការភ័យខ្លាច
កាលពីពេលថ្មីៗនេះ សមាជិកសភារុស្ស៊ីបោះឆ្នោត ដើម្បីធ្វើឲ្យអំពើហិង្សាក្នុងគ្រួសារ លែងជាទោសឧក្រិដ្ឋដរាបណា មិនបង្ករបួសស្នាមលើរូបរាងកាយ។ អ្នកគាំទ្របានអះអាងថា ការផាកពិន័យ ឬ ការដាក់ពន្ធនាគារមានកាលកំណត់ គឺគ្រប់គ្រាន់ហើយសម្រាប់ការដាក់ទណ្ឌកម្ម និងដើម្បីកុំឲ្យគ្រួសារបែកបាក់។ ចំពោះអ្នកប្រឆាំង រួមមានជនរងគ្រោះដោយសារអំពើហិង្សា បាននិយាយថា ប៉ូលិសនៅប្រទេសរុស្ស៊ី មានការស្ទាក់ស្ទើរ ក្នុងការលូកដៃចូលក្នុងករណីអំពើហិង្សាក្នុងគ្រួសារជាច្រើនករណី ហើយការស្ទាក់ស្ទើរនេះ នឹងជំរុញឲ្យមានបញ្ហាកាន់តែច្រើន។ លោក Daniel Schearf នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងមូស្គូ។ ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕