ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភា​អាមេរិក​គ្រោង​នឹង​បើក​សវនាការ​ទទួល​ស្គាល់​លោក Neil Gorsuch ជា​ចៅក្រម​តុលាការ​កំពូល​មួយ​រូប


ចៅក្រម​ឈរ​ឈ្មោះ​សម្រាប់តុលាការ​កំពូល​លោក​ Neil Gorsuch ជួប​ជាមួយ​សមាជិក​សភាលោក Chris Coons នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ២០១៧។

ចៅក្រម​ឈរ​ឈ្មោះ​សម្រាប់តុលាការ​កំពូល​លោក​ Neil Gorsuch ជួប​ជាមួយ​សមាជិក​សភាលោក Chris Coons នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ២០១៧។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នឹង​បើក​សវនាការ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​អះអាង​ទទួល​ស្គាល់​លោក Neil Gorsuch ជា​ចៅក្រម ដែល​លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី Donald Trump ​តែងតាំង​ដើម្បី​បំពេញ​តំណែង​ទំនេរ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​តុលាការ​កំពូល បន្ទាប់​ពី​លោក​ចៅក្រម Antonin Scalia បាន​ស្លាប់​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​មាន​ចៅក្រម​ទាំង​អស់​ចំនួន ៩ រូប។ អតីត​ប្រធានាធិបតី Barack Obama ធ្លាប់​បាន​តែងតាំង​លោក​ចៅក្រម Merrick Garland ឲ្យ​បំពេញ​តំណែង​របស់​លោក Antonin Scalia ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រឹទ្ធ​សភា ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ។

លោក​ចៅក្រម Gorsuch និង​សមាជិក​ដទៃ​ទៀត​នៃ​គណៈកម្មាធិការ​របស់​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​តុលាការ គ្រោង​នឹង​ថ្លែង​សុន្ទរកថា​បើក​នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក Gorsuch នឹង​ត្រូវ​គេ​ចោទ​សួរ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ហើយ​សវនាការ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ការ​ផ្ដល់​យោបល់​ពី​អ្នក​ខាង​ក្រៅ ដែល​មិន​មែន​ជា​សមាជិក​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​តុលាការ។

លោក Gorsuch ធ្លាប់​បាន​ឆ្លងកាត់​ដំណាក់កាល​ទទួល​ស្គាល់​ដោយ​ព្រឹទ្ធសភា​បែប​នេះ​ពី​មុន​រួច​មក​ហើយ។ កាល​ពី​ឆ្នាំ ២០០៦ ព្រឹទ្ធសភា​បាន​ទទួល​ស្គាល់​លោក​ជា​ចៅក្រម​មួយ​រូប​ប្រចាំ​តុលាការ​កំពូល​មណ្ឌល​ទី ១០ របស់​សហរដ្ឋ​អាមេរិក។ កាល​ពី​មុន​ឆ្នាំ ២០០៦ លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ នៅ​ក្រោម​អាណត្តិ​របស់​លោក George W. Bush ធ្វើ​ជា​ប្រធានាធិបតី៕

XS
SM
MD
LG