ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និរាករណ៍​បទបញ្ញត្តិ​ដែល​រារាំង​ដល់​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល


វិមាន​សភា Capitol របស់​អាមេរិក​ចាំង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​អស្តង្គត ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
វិមាន​សភា Capitol របស់​អាមេរិក​ចាំង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​អស្តង្គត ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អាមេរិក​បាន​និរាករណ៍​បទបញ្ញត្តិ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រារាំង​ដល់​បេក្ខជន​សម្រាប់​តុលាការ​កំពូល។ នេះ​ជា​វិធានការ​មួយ​ដែល​អាច​បង្ក​ជា​ផល​វិបាក​ក្នុង​ពេល​ខាង​មុខ។ ​

ជាមួយ​នឹង​ការ​ឆ្នោត​៥៥​ទល់​នឹង​៤៥ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រើប្រាស់​នីតិវិធី​រារាំង​មួយ​ដោយ​ជោគជ័យ ដែល​តម្រូវ​ឲ្យ​មាន​សម្លេង​ឆ្នោត​៦០​សម្លេង ដើម្បី​ទទួល​បាន​ការ​តែងតាំង​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​១០០​អាសនៈ។ ​

ប៉ុន្តែ​បន្តិច​ក្រោយ​មក សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​បំបែក​ភាព​ទាល់​ច្រក ដែល​ហៅ​ថា "nuclear option" ដែល​ជា​បទបញ្ញត្តិ​មួយ​ដែល​អនុញ្ញាត​ឲ្យ​បេក្ខជន​ចៅ​ក្រម​តុលាការ​កំពូល​អាច​ត្រូវ​បាន​តែងតាំង​ដោយ​សម្លេង​ឆ្នោត​៥០​បូក​១ ដោយ​មិន​គិត​ពី​ការ​ប្រឆាំង​របស់​គណបក្ស​ដែល​មាន​សម្លេង​ភាគតិច​នោះ​ទេ។

បទបញ្ញត្តិ​នោះ​ត្រូវ​ទុក​ជា​និរាករណ៍​ជាមួយ​នឹង​ការ​បោះឆ្នោត​៥២​ទល់​នឹង​៤៨​សម្លេង។​
ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ព្រឹទ្ធសភា​ពេញ​អង្គ​ទទួល​បាន​ការ​បោះឆ្នោត​សម្រេច​តែងតាំង​ត្រឹម​ថ្ងៃ​សុក្រ ទៅ​លើ​បេក្ខភាព​របស់​លោក​ចៅក្រម​សាលា​ឧទ្ធរណ៍ Neil Gorsuch ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក Donald Trump តែងតាំង​សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល៕

XS
SM
MD
LG