ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​ព្រឹទ្ធសភា​ពន្យារ​ពេល​ទៅ​លើ​លោក​ Gorsuch ​ខណៈ​ការ​ប្រឆាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​កើន​ឡើង


លោក​ចៅក្រម Neil Gorsuch​ បេក្ខជន​ដែល​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល ធ្វើ​សក្ខីកម្ម​នៅ​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​២១ ខែ​មីនា។

គណៈកម្មាធិការ​អង្គ​ចៅក្រម​ព្រឹទ្ធសភា​បាន​ពន្យារ​ពេល​ទៅ​លើ​លោក​ចៅក្រម Neil Gorsuch​ បេក្ខជន​ដែល​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​តែងតាំង​សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល ខណៈ​ដែល​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បន្ត​ខឹង​សម្បា​ចំពោះ​ការ​បដិសេធ​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​មិន​ព្រម​ពិចារណា​ទៅ​លើ​ជម្រើស​ដែល​លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​តែង​តាំង​សម្រាប់​តំណែង​នេះ។

ការ​តែងតាំង​បេក្ខជន​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មរណភាព​របស់​លោក​ចៅក្រម​តុលាការ​កំពូល​ Antonin Scalia ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ពន្យារ​ពេល​មួយ​សប្តាហ៍​ទៅ​លើ​ការពិភាក្សា​ដេញដោល​របស់​គណៈកម្មាធិការ​នេះ និង​ការ​បោះឆ្នោត​ទៅ​បេក្ខភាព​លោក Gorsuch ខណៈ​ដែល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុងគណបក្ស​ទៅ​លើ​ចៅក្រម​សាលាឧទ្ធរណ៍​រូប​នេះ ហើយ​ឱកាស​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត​ទៅ​លើ​បទបញ្ញត្តិ​ព្រឹទ្ធសភា​ ទំនង​ជា​អាច​នឹង​កើន​ឡើង៕

XS
SM
MD
LG