ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖​ «ទិវាអំណាន​ជាតិ​លើក​ទី ០២»

នៅក្នុងទិវាអំណានជាតិ លើកទី២ នាថ្ងៃទី ១១ ខែមីនា រដ្ឋមន្ត្រី៣ក្រសួង គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការយូណេស្កូ ជំរុញ ឲ្យសិស្សនិស្សិត មានទម្លាប់អានសៀវភៅឲ្យជាប្រចាំ។ ក្នុងនោះដែរ គេ​ក៏​លើកឡើងអំពីការបារម្ភលើទម្លាប់នៃការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាលើសលប់ ឬមិនចំទិសដៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃការអានសៀវភៅ។
ទិវាអំណានជាតិលើកទី ២នេះ ប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ពេញមួយថ្ងៃ ក្រោម​ប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» ហើយធ្វើឡើងក្នុងគោលបំណង ជំរុញឲ្យប្រជាជនកម្ពុជាចូលចិត្តការអានសៀវភៅ និងបង្កើតទម្លាប់នៃការអានសៀវភៅបន្ថែម។


XS
SM
MD
LG