ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​របស់​អារ៉ាប៊ី​សាអូឌីត​គ្រោង​នឹង​យាង​បំពេញ​ទស្សនៈកិច្ច​ទៅ​ស.រ.អា​នៅ​សប្តាហ៍​ក្រោយ


រដ្ឋ​មន្រ្តី​ការពារ​ជាតិ​លោក Ash Carter (រូប​ឆ្វេង) ជួប​ជាមួយ​ព្រះ​មហាក្សត្រ​ Salman bin Abdul Aziz របស់​អារ៉ាប៊ី​សាអូឌីត នៅ​ឯ​វិមាន Al-Salam ក្នុង​ក្រុង Jiddah ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការពារ​ជាតិ​លោក Ash Carter (រូប​ឆ្វេង) ជួប​ជាមួយ​ព្រះ​មហាក្សត្រ​ Salman bin Abdul Aziz របស់​អារ៉ាប៊ី​សាអូឌីត នៅ​ឯ​វិមាន Al-Salam ក្នុង​ក្រុង Jiddah ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។

ព្រះមហាក្សត្រ​ Salman ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​គ្រោង​នឹង​យាង​មក​បំពេញ​ទស្សនៈកិច្ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅសប្តាហ៍​ខាង​មុខ​ដើម្បី​ជួប​ជាមួយ​លោក ប្រធានាធិបតី​ស.រ.អា. ​បារ៉ាក់ ​អូបាម៉ា ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មជ្ឈឹមបូព៌ា​មួយ​ចំនួន។

អ្នក​នាំ​ពាក្យ​សេតវិមាន​ Josh Earnest ​បាន​ថ្លែង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ព្រះរាជ ដំណើរ​ទស្សនៈកិច្ច​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​៤ ​ខែកញ្ញា។ ​លោក​ថា​ ទស្សនៈកិច្ច​នេះ​នឹង​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ដៃ​គូ​ជា​យុទ្ធសាស្ត្រ​រវាង​ស.រ.អា. ​និង​ប្រទេស អារ៉ាប៊ី​សាអូឌីត។

លោក​ Earnest ​ក៏​បាន​អះអាង​ថា​ មេដឹកនាំ​ទាំងពីរ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិធីសាស្ត្រ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​កិច្ច​ប្រឹងប្រែង​រួម​គ្នា​លើ​បញ្ហា​សន្តិសុខ​ និង​ភេរវកម្ម​ផង​ដែរ។

លោកថា ​លោក​អូបាម៉ា​ និង​ព្រះ​មហាក្សត្រ​នឹង​អាច​ពិភាក្សា​ផងដែរ​ អំពី​សង្គ្រាម ក្នុង​ប្រទេស​យេម៉ែន​ និង​ប្រទេស​ស៊ីរី ​ក៏​ដូចជា​ជំហាន​ក្នុង​ការ​ទប់​ស្កាត់ សកម្មភាព​បង្ក​អស្ថេរភាព​អ៊ីរ៉ង់​ក្នុង​តំបន់​ផងដែរ៕

XS
SM
MD
LG