ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​បក្ស​ប្រឆាំង​អះអាង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កែប្រែ​ខ្នាត​ផែនទី​មិន​ចាំ​បាច់​ឡើយ

  • សាយ មុន្នី

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១៦។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ​បែប​នេះ​ធ្វើឡើង ក្រោយ​ពី​មាន​ភាព​ចម្រូង ចម្រាស​លើ​សំណើ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​កែប្រែ​ខ្នាត​ផែនទី​បច្ចុប្បន្ន​ពី​១លើ១០០ពាន់ ទៅ​ខ្នាត​១លើ​៥០​ពាន់​វិញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​កែប្រែ​ខ្នាត​ផែនទី​១​លើ​១០០​ពាន់​របស់​ប្រទេស​កម្ពុជា​មិន​ចាំបាច់​ឡើយ។ នេះ​បើ​យោង​តាម​សារ​អេឡិចត្រូនិក​មួយ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ដែល​ VOAទទួល​បាន​កាល​ពី​ថ្ងៃ​ចន្ទ។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ​បែប​នេះ​ធ្វើឡើង ក្រោយ​ពី​មាន​ភាព​ចម្រូង ចម្រាស​លើ​សំណើ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​កែប្រែ​ខ្នាត​ផែនទី​បច្ចុប្បន្ន​ពី​១លើ១០០ពាន់ ទៅ​ខ្នាត​១លើ​៥០​ពាន់​វិញ។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ការ​កែប្រែ​ខ្នាត​ផែន​ទី​នេះ​នឹង​ជួយ​ដល់​កិច្ចការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​កាន់តែ​ច្បាស់​លាស់ ដោយសារ​ខ្នាត​ផែនទី​បច្ចុប្បន្ន​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ពិបាក​ក្នុង​ការ​កំណត់​លើ​ផែន​ដី​ជាក់​ស្ដែង។ រដ្ឋាភិបាល​អះអាង​ថា ការ​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​នេះ​គឺ​ដើម្បី​ជៀសវាង​ការ​ចោទប្រកាន់​ពី​ការ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​សារ​របស់​លោក​ថា ការ​ពង្រីក​ខ្នាត​ផែនទី​ខ្នាត​១លើ​៥០​ពាន់​នេះ គឺ​ពិត​ជា​លម្អិត​និង​ច្បាស់​ជាង​ខ្នាត​១លើ​១០០​ពាន់ ​២​ដង​ ប៉ុន្តែ​លោក​ថា វា​គ្មាន​ប្រែប្រួល​អ្វី​ជា​លក្ខណៈ​មូលដ្ឋាន​ឡើយ។

លោក​បន្ថែម​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​សម្រាប់​តែ​ការ​ពង្រីក​ផែន​ទី​នេះ មិន​ចាំបាច់​ឡើយ។

រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​ថា បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​មិន​អាច​រំលោភ​បំពាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​កំណត់​ក្នុង​ផែនទី​ខ្នាត​១លើ​១០០​ពាន់ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៦-​១៩៦៩៕

XS
SM
MD
LG