លោកសមរង្ស៊ី៖អំពាវនាវឲ្យទាហាន ប៉ូលិសកុំស្តាប់បញ្ជាបាញ់ពលរដ្ឋ
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅតែបន្តទាមទារនៅថ្ងៃអាទិត្យបានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបញ្ឈប់អំពើហិង្សា និងចូលជាមួយគណបក្សរបស់លោក។ លោកបានបន្តទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែង បើទោះបីជារដ្ឋាភិបាលបានបង្រ្កាបបាតករដោយការបាញ់សម្លាប់និងបោសសំអាតការប្រមូលផ្តុំបាតុករដែលគាំទ្រគណបក្សជំទាស់ក៏ដោយ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីខេត្តបាត់ដំបង៕