ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សម្ងាត់​រុស្ស៊ី​អះអាង​ថា បាន​កែប្រែ​ព័ត៌មាន​របស់​លោក Trump


លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​អគារ Trump Tower ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​អគារ Trump Tower ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ប្រធានាធិបតី​ស.រ.អា.​ជាប់​ឆ្នោត​ Donald Trump បាន​ប្រើ Twitter ដើម្បី​ច្រានចោល​ការ​អះអាង​ដែល​បាន​ត្រូវ​រាយការណ៍​ថា ​ប្រទេស​រុស្ស៊ី​បាន​ប្រមែ​ប្រមូល​ព័ត៌មាន​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​អាប់​កេរ្តិ៍​ឈ្មោះ​លោក។​

លោក Trump បាន​បង្ហោះ​ដោយ​សរសេរ​ជា​អក្សរ​ធំៗ​ទាំង​អស់​ថា «ព័ត៌មាន​មិន​ពិត គឺ​ជា​ការ​តាម​រក​រឿង​ខាង​នយោបាយ​ទាំង​ស្រុង»។

សេចក្តី​រាយការណ៍របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​និយាយ​ថា​ឯកសារ​ត្រួសៗ​មួយ​រៀបចំ​ដោយ​ពួក​មន្ត្រី​អាមេរិកាំង​ខាង​ការ​ស៊ើបការ​សម្ងាត់​មាន​រួម​បញ្ចូល​ការ​ចោទ​ប្រកាន់​ថា​ពួក​មន្ត្រី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump បាន​ឃុបឃិត​ជាមួយ​ផ្នែក​ស៊ើបការ​សម្ងាត់​រុស្ស៊ី។​ គេ​និយាយ​ថា ឯកសារ​នេះ​ក៏​បាន​ពិភាក្សា​ដែរ​អំពី​សកម្មភាព​ខាង​កាមតណ្ហា​របស់​លោក Trump។

លោក Michael Cohen មេធាវី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ឯកសារ​នេះ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ហើយ​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​និយាយ​បង្កាច់​លោក Trump។ នៅ​ថ្ងៃ​ពុធ​នេះ លោក Dmitry Peskov អ្នកនាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ី​បាន​បដិសេធ​ថា ​ប្រទេស​រុស្ស៊ី​មិន​បាន​រៀបចំ​ឯកសារ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក Trump ទេ ហើយ​ថា​ការ​និយាយ​អះអាង​ទាំង​នេះ​មាន​គោលដៅ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​ស.រ.អា. និង​ប្រទេស​រុស្ស៊ី។

ប្រធាន​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា.​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​កាលពី​សប្តាហ៍​មុន​ថា អ្នក​ធ្វើ​ប្រតិបត្តិការ​រុស្ស៊ី​បាន​អះអាង​ថា ​ពួកគេ​បាន​បំភ្លៃ​កែប្រែ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ព័ត៌មាន​ខាង​ហិរញ្ញវត្ថុ​របស់​លោក៕

XS
SM
MD
LG